Shiba Inu បានទទួលការវិនិយោគចំនួន 12 លានដុល្លារជាកាក់គ្រ៊ីបតូសម្រាប់ Blockchain ថ្មីរបស់ខ្លួន
Shiba Inu គឺជាក្រុមនៅពីក្រោយកាក់ Shiba បានទទួលការវិនិយោគចំនួន 12 លានដុល្លារដោយការលក់កាក់ថ្មី TREAT (មិនទាន់ត្រូវបានបង្កើតនោះទេ) ទៅដល់ក្រុមហ៊ុនវិនិយោគដែលមិនមែនជាក្រុមហ៊ុនសហរដ្ធអាមេរិក។ក្រុមហ៊ុនដែលបានវិនិយោគមានដូចជា Polygon Ventures, Mechanism Capital, Big Brain Holdings, Shima Capital, Animoca Brands, Morningstar Ventures, Woodstock Fund, DWF Ventures, Stake Capital និង Comma 3 Ventures។
Shiba Inu បានចាប់ផ្តើមបើកអោយវិនិយោគនេះតាំងពី 2-3 ខែកន្លងមកហើយដោយមិនរាប់បញ្ចូលការវិនិយោគនៅដើមខែនេះ។អ្នកដឹកនាំ Shiba Inu មិនបានប្រាប់ពីការវាយតម្លៃសរុបរបស់គម្រោងថ្មីនេះទេតែតាមប្រភពដែលពាក់ព័ន្ធនឹងរឿងនេះបានអោយដឹងថាប្រហែលជាមានតម្លៃសរុប 75 លាន, 100 លាន និង 200 លានដុល្លារទៅតាមវគ្គនៃការវិនិយោគនីមួយ។
ជាមួយនឹងលុយដែលទទួលពីការវិនិយោគនេះ Shiba Inu នឹងបង្កើត Blockchain ថ្មីមួយដែលផ្តោតសំខាន់ទៅលើឯកជនភាពដែលជា Layer3 បង្កើតលើ Protocol Shibarium(ethereum Layer2) របស់ Shiba Inu។ហើយកាក់ TREAT ដែលជាកាក់ថ្មីនឹងត្រូវបានយកមកប្រើជា Utility និង Governance Token នៃគម្រោងថ្មីនេះ។ហើយកាក់ TREAT នេះនឹងជាកាក់ non-stable ចុងក្រោយរបស់ Shiba Inu ហើយ Shiba Inu នឹងបង្កើតកាក់ថ្មីមួយទៀតឈ្មោះ Shi នៅចុងឆ្នាំនេះ។មកដល់សព្វថ្ងៃ Shiba Inu មានកាក់របស់ខ្លួនដូចជា Shib, Bone, Shibarium Governance token, Leash និងកាក់ដែលជា Loyal Point សម្រាប់អ្នកប្រើប្រាស់របស់គម្រោង Shiba Inu។
*គួរអោយដឹងថាសព្វថ្ងៃកាក់ TREAT មិនទាន់ត្រូវបានបង្កើតឬលក់នោះទេ។
ប្រភព: theBlock