មូលធនក្នុងរូបភាពជាកាក់គ្រ៊ីបតូរបស់ BlackRock កំពុងទទួលបានការចាប់អារម្មណ៏ពីសំណាកអ្នកវិនិយោគ

BlackRock បានបើកផ្តល់សេវាកម្មរក្សាមូលធនក្រោមរូបភាពជាកាក់គ្រ៊ីបតូដែលមានឈ្មោះកាត់ថា BUIDL។BUIDL គឺត្រូវបានបង្កើតឡើងក្នុង Blockchain Ethereum។ក្រោយពីបានដាក់អោយប្រើបានមួយសប្តាហ៏ BUIDL ទទួលបានការដាក់មូលធនផ្សេងៗគិតជាលុយដល់ទៅ 245 លានដុល្លារដែលតួលេខនេះនៅក្រោមគូរប្រជែងរបស់ខ្លួនដែលផ្តល់សេវាកម្មស្រដៀងគ្នានេះគឺ FOBXX របស់ Franklin ដែលមានការដាក់មូលធនជាទឹកប្រាក់ 360 លានដុល្លារ។ BlackRock គឺជាក្រុមហ៊ុនធំទីមួយដែលបានចូលក្នុងវិស័យ Crypto Realworld Asset ជាមួយនឹងក្រុមហ៊ុនផ្សេងទៀតដូចជា HSBC, JPMorgan និង Citigroup ដោយក្រុមហ៊ុនទាំងនេះកំពុងស្វែងរកដំណោះស្រាយដើម្បីបម្លែង មាស, មូលប័ត្របំណុល, credit និង ពេជ្រអោយទៅជាកាក់ក្នុង Blockchain ដើម្បីងាយស្រួលក្នុងការជួញដូរនិងប្រើប្រាស់។ មូលប័ត្របំណុលសហរដ្ធអាមេរិកអាចជាទ្រព្យសម្បត្តិមួយដែលសាកសមក្នុងការបម្លែងអោយទៅជា Token ដើម្បីអោយអ្នកវិនិយោគអាចទទួលបានការប្រាក់ដោយមិនចាំបាច់មានឆ្លងកាត់អ្វីស្មុគស្មាញគឺនៅក្នុង Blockchain មួយជាការស្រេច។អ្នកវិភាពរបស់ 21Shares បានអោយដឹងថា BUIDL អាចនឹងអូសទាញមូលប័ត្របំណុលសហរដ្ធអាមេរិកបានដល់ទៅ 1 ពាន់លានដុល្លារក្នុងពេលឆាប់ៗនេះ។ តម្លៃកាក់របស់ BUIDL គឺធានាតម្លៃអោយនៅ 1$ ដោយមានមូលប័ត្រសហរដ្ធអាមេរិកជាអ្នកធានា។

Platform ទាក់ទាងនឹង RWA មួយដែលមានឈ្មោះថា Ondo Finance បានធ្វើការវេរមូលធនរបស់ពួកគេចំនួន 95 លានដុល្លារចូលក្នុង BUIDL ផងដែរដើម្បីងាយស្រួលក្នុងការទិញនិងលក់។ Ondo Finance មានកាក់ឈ្មោះ ONDO កំពុងឡើងថ្លៃដោយសារពត៏មានល្អៗទាក់ទងនឹង RWA ដែលសព្វថ្ងៃកាក់នេះអត់ទាន់មានលក់ក្នុង Binance ទេ។

ប្រភព៖ Coindesk