គម្រោងកាក់ WLD – WorldCoin បើកមុខងារអោយអ្នកប្រើប្រាស់បដិសេធការរក្សាទិន្នន័យពួកគេជាមួយខ្លួន។
គម្រោង Worldcoin ដែលចូលរួមបង្កើតដោយលោក Sam Altman ជា CEO របស់ក្រុមហ៊ុន OpenAI បង្កើតឡើងដើម្បីរក្សាទិន្នន័យកែវភ្នែកដើម្បីបញ្ជាក់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់។ គម្រោងនេះត្រូវបានប្រទេសជាច្រើនចោទថាបានយកទិន្នន័យរបស់ប្រជាជនគេដោយខុសច្បាប់ហើយត្រូវបានបញ្ចាអោយបិទជាបន្ទាន់ក្នុងប្រទេសដូចជា កេនយ៉ា និងប្រទេសអេស្ប៉ាញជាដើម។ គ្រោង WorldCoin គឺដំណើរការដោយម៉ាសុីនស្កេនកែវភ្នែកដែលមានឈ្មោះថា Orb ដោយស្កេនយកទិន្នន័យកែវភ្នែករួចបញ្ចូលសោរសម្ងាត់ហើយបញ្ជូនទិន្នន័យនោះទៅទុកក្នុងក្រុមហ៊ុន WorldCoin រួចអ្នកប្រើប្រាស់នឹងទទួលបានមកវិញនៅកាក់ WLD ក្រោយពេលផ្ទៀងផ្ទាត់បានជោគជ័យ។
ថ្មីៗនេះ WorldCoin បានបញ្ចេញនៅមុខងារថ្មីមួយដើម្បីដោះស្រាយបញ្ហារក្សាទិន្នន័យខុសច្បាប់ដោយមុខងារថ្មីនេះនឹងអនុញ្ញាត្តិអោយអ្នកប្រើប្រាស់អាចជ្រើសរើសបានថាចង់រក្សាទិន្នន័យនេះជាមួយ WorldCoin ឬ រក្សាទុកក្នុងទូរស័ព្ទរបស់ពួកគេផ្ទាល់ហើយក៏អាចសម្រេចចិត្តលុបទិន្នន័យនោះផងដែរ។បន្ថែមពីនឹង WorldCoin ក៏បានបើកចំហរកម្មវិធីដែលប្រើប្រាស់ក្នុងឧបករណ៏ស្កេនកែវភ្នែក Orb ផងដែរដើម្បីបង្ហាញពីតម្លាភាពនៃកម្មវិធីរបស់ខ្លួន។
ប្រភព: