ក្រុមហ៊ុន MicroStrategy ទិញកាក់ BTC បន្ថែមចំនួន 9,245 BTC

ក្រុមហ៊ុន MicroStrategy គឺជាក្រុមហ៊ុនផ្តល់សេវាកម្មទៅលើកម្មវិធីនិងសេវាកម្មវិនិយោគ។ក្រុមហ៊ុននេះត្រូវបានស្គាល់ថាជាក្រុមហ៊ុន វិនិយោគលើកាក់ BTC ច្រើនជាងគេ។ ថ្ងៃនេះ MicroStategy បានប្រកាសថាខ្លួនបានទិញកាក់ BTC បន្ថែមចំនួន 9,245 BTC ក្រោយពេលបានទទួលការវិនិយោគពីការលក់ប័ណ្ណបំណុលរបស់ខ្លួនកាលពីថ្ងៃទី 18 ខែ មីនាឆ្នាំ 2024 កន្លងមកនេះ។សរុបមកសព្វថ្ងៃក្រុមហ៊ុននេះមានកាក់ BTC ដល់ទៅ 214,246 BTC ស្មើរនឹង 1% នៃចំនួនកាក់ BTC សរុបហើយ។

ប្រភព: Coingape


web3 Wallet របស់ Bitget ដែលមានឈ្មោះថា Bitget Wallet នឹងបង្កើតកាក់របស់ខ្លួនក្រោយពេលទទួលបានការវិនិយោគដល់ទៅ 30 លានដុល្លារដែលមានការវាយតម្លៃរបស់ក្រុមហ៊ុនដល់ទៅ 300 លានដុល្លារ។ចំនួនកាក់ BWB ដែលជាកាក់របស់ Wallet នេះនឹងមានចំនួន 1 ពាន់លានកាក់ដែលចែក 5% ដល់អ្នកដែលមានកាក់នៅក្នុង Wallet នេះឬប្រើ wallet ក្នុងការដូរកាក់។ គួរអោយដឹងផងដែរថា Bitget Wallet គឺជាឈ្មោះថ្មីដែលមានឈ្មោះចាស់គឺ Bitkeep Wallet ហើយអ្នកដែលបានរង្វាន់ពី Bitkeep ក៏នឹងទទួលបានរង្វាន់ក្នុង Bitget ផងដែរក្នុងអត្រា: 6:10។អ្នកចាប់អារម្មណ៏ wallet នេះអាចចូលប្រើបានតាមតំណនេះ: https://web3.bitget.com/en

ប្រភព: Cointelegraph