មកស្គាល់ពីគម្រោង Etherfi
Not Financial Advice
មកស្គាល់ពីគម្រោង Etherfi ដែលមានកាក់ឈ្មោះ ETHFI ដែលកំពុង Launchpool ក្នុង Binance ទាំងអស់គ្នា។
គម្រោង Etherfi គឺជាគម្រោងដែលអោយអ្នកប្រើប្រាស់យកកាក់ Eth របស់ពួកគេទៅ Stake ហើយទទួលបានរង្វាន់មកវិញ។គម្រោងនេះអះអាងថាខ្លួនជាគម្រោង Ethereum Staking បែបវិមជ្ឈការ និង អោយអ្នកវិនិយោគអាចគ្រប់គ្រងកាក់ដែលបាន stake នោះបានដោយខ្លួនឯង។ អ្នកប្រើប្រាស់ដែលមានកាក់ ETH អាចយកទៅ Stake ក្នុងគម្រោងនេះបានជាមួយចំនួនអប្បរមា 0.01 ETH ដូចនេះសម្រាប់អ្នកដែលមានកាក់មិនច្រើនអាចយកទៅ Stake បាន។ សព្វថ្ងៃនេះគម្រោង Ether fi គឺជាគម្រោងទាក់ទងនឹង Liquid Staking Protocol ដែលមានចំនួនលុយច្រើនបំផុតគឺ 2.51 ពាន់លានដុល្លារ។រឿងមួយដែលធ្វើគម្រោងនេះខុសពីគម្រោងដ៏ទៃគឺវាបានផ្តល់ជូននៅមុខងារ Restaking ស្រេចនៅក្នុងខ្លួនវាតែម្តងដូច្នេះពេលអ្នក Stake ក្នុង ether fi អ្នកមិនចាំបាច់យកកាក់ដែល Stake នោះទៅ restake ម្តងទៀតនោះទេព្រោះវាបានសហការជាមួយគម្រោង EigenLayer ដើម្បី restake កាក់នោះជូនអ្នកប្រើប្រាស់តែម្តង។កាក់ដែលអ្នកបាន Eth ដែលអ្នកបាន Stake នឹងក្លាយជា eETH ដែលអ្នកអាចយកវាទៅ wrap ជា weETH ដើម្បីយកទៅបញ្ជាំក្នុងករណីដែលអ្នកអត់ចង់លក់ហើយចង់ដកកាក់ Stable coin មកប្រើប្រាស់សិន ឬ អ្នកចង់ទៅដាក់ Liquid pool ផ្សេងៗក៏បានដែរដែលអ្នកអាចចូលមើលបានតាមតំណនេះ។
សព្វថ្ងៃការ Stake កាក់ក្នុង Etherfi អ្នកនឹងទទួលបាន APR: 3.56%, Restaking APR: នឹងប្រកាសពេលអនាគត, ពិន្ទុក្នុង Etherfi ដែលអាចប្តូរជាAirdrop ជាកាក់ ETHFI , ពិន្ទុក្នុង Eigenlayer ក៏អាចនឹងទទួលបាន Airdrop ក្នុងថ្ងៃអនាគតផងដែរ។
សម្រាប់អ្នកដែលចង់ចូលរួម Stake កាក់ ETH ក្នុង Etherfi អាចចុចតាមតំណនេះបាន។
ប្រភព: etherfi