គម្រោង OverProtocol បានបើក Beta Testnet វគ្គ 2 របស់ខ្លួនហើយ
OverProtocol គឺជា Blockchain Layer1 ដែលប្រើប្រាស់បច្ចេកវិទ្យា POS។ OverProtocol ប្រើបច្ចេកទេស Ethanos ដែលអនុញ្ញាត្តិអោយអ្នកប្រើប្រាស់Laptopធម្មតាអាច Run Node ដើម្បីក្លាយជា Validator Node របស់វាបាន។គម្រោងនេះមានអ្នកអភិវឌ្ឃន៏ជាជនជាតិកូរ៉េដែលនៅថ្ងៃអនាគតអ្នកអាចប្រើប្រាស់កាក់ Over របស់វាក្នុងការទិញផលិតផលផ្សេងៗដែលមកចាប់ដៃគូរជាមួយវាបាន។ សព្វថ្ងៃអត់ទាន់មានកាក់ទេគឺវានៅក្នុងវគ្គ Testnet នៅឡើយ។ OverProtocol មាន App 2 សំខាន់ៗគឺ OverWallet ដែលជា Wallet របស់វាអាចរក Download បានក្នុង Playstore និង AppStore និង OverNode ប្រើសម្រាប់ run node ដើម្បីក្លាយជា Validator។
ជាមួយ Beta Testnet វគ្គ 2 នេះអ្នកអាច Download OverWallet ហើយចូលសន្សំកាក់ Over (Testnet) ជារៀងរាល់ថ្ងៃ និង រក្សា Recovery key របស់វាអោយស្រួលបួល។
រីឯអ្នកដែលបានលេងពីមុនដែលមានពិន្ទុនិងកាក់ Over អាចមកចូលរួមក្លាយជា Validator Node បានដែលការ Staking នេះបែងចែកជា 2 គឺ:
Palm-staking: អាចប្រើក្នុងទូរស័ព្ទបានតែបានរង្វាន់តិច។
Home-staking: ប្រើជាមួយកុំព្យូទ័រដែលអាចទទួលរង្វាន់ច្រើននិងត្រូវមាន 256 កាក់ Over ដើម្បីក្លាយជា Validator Node បាន។
ពត៏មានបន្ថែមអំពី OverNode អាចចូលមើលតាមតំណនេះ: https://over.network/overnode
អំពី OverWallet៖ https://over.network/overwallet
ប្រភព ៖ https://medium.com/overprotocol/welcome-to-obt-season-2-bd416051502b