Bitcoin ដណ្តើមតំណែង ប្រាក់ ក្លាយជាវត្ថុដ៏មានតម្លៃបំផុតលំដាប់លេខ 8 ក្នុងលោក

តម្លៃកាក់ Bitcoin បានបំបែកកំណត់ត្រា ATH (All Time High) ម្តងទៀតរបស់ខ្លួនដែលមានតម្លៃដល់ទៅជាង 71,000 $។ BTC បានក្លាយជាទ្រព្យសម្បត្តិដ៏ធំមួយក្នុងវិស័យហិរញ្ញវត្ថុរបស់ពិភពលោក។ជាមួយនឹងតម្លៃ ATH ថ្មីនេះបានធ្វើអោយ BTC ដណ្តើមតំណែងរបស់ ប្រាក់ឈរលំដាប់លេខ 8 ដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតក្នុងលោកដែលមានទំហំទីផ្សារ 1.409 ពាន់ពាន់លានដុល្លារខណ:ដែលមាស ឈរលំដាប់លេខ 1 មានទំហំទីផ្សារ 14.655 ពាន់ពាន់លានដុល្លារ។ហើយមានអ្នកវិភាគមួយចំនួនបានទស្សន៏ទាយថា BTC អាចឡើងដល់ 100,000$។

រួបភាពបង្ហាញពីចំណាត់ថ្នាក់ទ្រព្យដែលមានទំហំទីផ្សារធំជាងគេក្នុងលោក

ប្រភព: watcher guru


ក្រុមហ៊ុន MicroStrategy បានទិញ BTC បន្ថែមចំនួន 12,000 BTC ដែលបានលុយពីការប្រកាសលក់ភាគហ៊ុនក្នុងចំនួនទឹកប្រាក់ 782 លានដុល្លារ។សព្វថ្ងៃក្រុមហ៊ុន MicroStrategy មានកាក់ BTC ចំនួន 205,000 ឬ 14.7 ពាន់លានដុល្លារ។ការទិញលើកចុងក្រោយនេះ MicroStrategy ទិញក្នុងតម្លៃ 68,477 $ ក្នុងមួយកាក់ដែលបានចំណាយលុយសរុបអស់ 821.7 លានដុល្លារ។

ប្រភព: coindesk