ធនាគារ Merrill Lynch និង Wells Fargo បានដាក់ផ្តល់សេវាកម្ម Spot Bitcoin ETFs ដល់អតិថិជនរបស់គេ
យោងតាម Bloomberg បានអោយដឹងថាធនាគារធំៗចំនួន 2 របស់សហរដ្ធអាមេរិកឈ្មោះ Merrill Lynch របស់ Bank of America និង Wells Fargo បានកំពុងតែបញ្ចូល Spot BTC ETFs ចូលក្នុង Platform របស់ខ្លួន។តាំងពី SEC អនុញ្ញាត្តិទៅលើ Spot BTC ETFs ចំនួន 10 កាលពីខែមករាមកអ្នកវិនិយោគគឺតាមដានមើលថាពេលណាបានក្រុមហ៊ុនហិរញ្ញវត្ថុធំៗរបស់សហរដ្ធអាមេរិកចាប់ផ្តើមបើកផ្តល់សេវាកម្មនេះដែរព្រោះតែពេលធនាគារទាំងនេះបើកផ្តល់សេវាកម្មនេះវាក៏អាចនឹងធ្វើអោយមានចំនួនលុយហូរចូលគ្រ៊ីបតូកាន់តែច្រើនផងដែរ។កាលពីថ្ងៃព្រហស្បត្តិ៏កន្លងមកនេះធនាគារ Morgan Stanley ក៏កំពុងសិក្សាដើម្បីសម្រេចចិត្តទៅលើការបើកអោយអ្នកវិនិយោគអាចវិនិយោគជាមួយ Spot BTC ETF នេះដែរខណ:ដែលធនាគារ UBS និង Citigroup បានអនុញ្ញាត្តិអោយអតិថិជនមួយចំនួនអាចវិនិយោគ BTC ETFs បានហើយ។ ខណ:នេះ Merrill Lynch និង Wells Fargo បើកអោយអ្នកវិនិយោគដែលស្នើសុំពិសេសដើម្បីវិនិយោគជាមួយ Spot BTC ETF អាចវិនិយោគបានហើយ។
គួរអោយដឹងផងដែរថាគ្រាន់តែថ្ងៃព្រហស្បត្តិ៏មួយថ្ងៃគឺមានចំនួនការជួញដូរ Spot BTC ETF ដល់ទៅ 7.7 ពាន់លានដុល្លារហើយ ETF នេះបានទទួលការចាប់អារម្មណ៏យ៉ាងខ្លាំងតាំងពីបើកមក។
ប្រភព: coindesk
គម្រោង Layer 2 របស់ Ethereum ឈ្មោះ Blast ដែលបានអោយអ្នកវិនិយោគដាក់កាក់ Eth ដើម្បី Lock កាលពីឆ្មាំមុនដើម្បីទទួលបានកាក់ជា Airdrop បានបើកជាផ្លូវការក្នុង Mainnet ហើយ។អ្នកវិនិយោគដែលមានកាក់ lock អាចដកកាក់របស់ពួកគេមកប្រើប្រាស់បានហើយតែអ្នកខ្លះនៅរក្សាកាក់របស់ពួកគេក្នុង Blast នៅឡើយដើម្បីអាចទទួលបានកាក់ជារង្វាន់កាន់តែច្រើនរីឯអ្នកដែលមិនទាន់មានកាក់ Eth ក្នុង Blast network បាននាំគ្នាវេរកាក់ចូល Blast Network ដើម្បីរំពឺងនឹងបាន Aidrop ដូចគ្នា។ចំនួនកាក់ Eth ក្នុង Blast បានធ្លាក់ចុះដល់ទៅ 1.9 ពាន់លានដុល្លារព្រោះអ្នកដែលបានដាក់មួយចំនួនគឹបានដកកាក់ដើម្បី take profit។ អ្នកដែលមានបំណងចង់វេរកាក់ចូល Blast Network ដើម្បីទទួលបាន Point ក៏អាចប្រើប្រាស់តាមតំណនេះបាន។