អ្នកប្រើប្រាស់ Binance ចែករំលែកបទពិសោធន៏ខុសប្រក្រតីរបស់ខ្លួនរហូតធ្វើអោយបាត់កាក់អស់ 70,000 $

អ្នកវិនិយោគមួយរូបដែលបានវិនិយោគជាមួយកាក់គ្រ៊ីបតូតាមរយ: Binance បានចែករំលែកពីរឿងខុសប្រក្រតីក្នុង Binance មុននឹងបាត់កាក់គិតជាលុយចំនួន 70,000$។ កាលពីថ្ងៃទី 1 ខែ កុម្ភ: កន្លងមកនេះមានអ្នកវិនិយោគមួយរូបដែលមានឈ្មោះក្នុង X (Twitter) ថា DoomXBT បានចែករំលែករឿងចម្លែកដែលកើតចំពោះ Account Binance របស់រូបលោកដោយចោរបានមកប្រើប្រាស់កាក់ក្នុង Portfolio របស់រូបលោកដោយបានលក់ និង យកកាក់ទៅបញ្ជាំក្នុង Binance ជាដើមហើយចុងក្រោយក៏បានដកកាក់ទាំងអស់នៅចេញពី Account Binance របស់រូបលោកតែម្តង។ ដំបូង DoomXBT បានលឺសម្លេង Notification ចេញពី App Binance ស្រាប់តែពេលបើកមើលទៅគឺឃើញថាកាក់របស់រូបលោកត្រូវបានដាក់លក់បានសម្រេចតែមិនទាន់មានការវេរកាក់ចេញនោះទេហើយបន្ទាប់មកទៀតគឺមានការយកកាក់របស់លោកទៅទិញកាក់ BNB។ DoomXBT បានអោយដឹងថារូបលោកបានបើក 2FA រួចរាល់ហើយដែរដូច្នេះអាចធានាបានថា Account រូបលោកមាន Security គួរសមតែជារឿងមិនល្អសម្រាប់លោកនៅពេលដែលលោកទាក់ទងទៅ Binance Support ស្រាប់តែកាក់ទាំងនោះគឺត្រូវបានវេរចេញពីBinance បាត់ទៅហើយ។ ហើយលោកជឿថាចោរបានវេរកាក់ BNB ពី Binance ទៅ CEX មួយទៀតដែលមានឈ្មោះថា SideShift ដែលពួកគេកំពុងទាក់ទងទៅផងដែរ។

Cointelegraph បានទាក់ទងទៅ DoomXBT ជុំវិញរឿងនេះតែចម្លើយត្រឡប់មកវិញគឺ Binance នៅមិនទាន់រកដំណោះស្រាយអោយរូបលោកបាននោះទេដោយ Binance បានអោយដឹងថា Account Google របស់លោក DoomXBT ត្រូវបានគេហ៊ែកតែលោក DoomXBT បានអោយដឹងថា Google Account របស់លោកគឺមានការការពារពីរជាន់ដោយប្រើប្រាស់ Yubikey និងមិនមានការ Login ចម្លែកណាទេនៅពេលមានរឿងនេះ។

Binance ណែនាំអោយ DoomXBT ទៅប្តឹងប៉ូលីសអាឡឺម៉ង់តែរូបលោកគិតថាប៉ូលីសប្រហែលជាមិនអាចធ្វើអ្វីបាននោះទេ។

លោក Richard Teng ជា CEO របស់ Binance ចេញមកប្រកាសក្នុង ​X (Twitter) អោយដឹងថាក្រុមការងាររបស់ Binance កំពុងស៊ើបអង្កេតលើរឿងនេះហើយនឹងធ្វើបច្ចុប្បន្នភាពលើករណីនេះបើមានដំណើរការយ៉ាងណា។

ប្រភព:

Cointelegraph