ហ្គេម NFT – Pixel និង Matr1X Fire
មិនមែនជាដំបូន្មានក្នុងការវិនិយោគ។
យើងខានបានតាមដានពត៏មានទាក់ទងនឹង ហ្គេម NFT ឬ Gamefi អស់មួយរយ:ធំហើយថ្ងៃនេះយើងមកស្គាល់ពីហ្គេម NFT ចំនួន 2 ដែលរួមមាន Pixel និង Matr1X។
Pixel (វេបសាយផ្លូវការ)
Pixel គឺជាហ្គេមធ្វើចម្ការបែប Pixel ដែលមានកាក់ឈ្មោះ Pixel ដែលអ្នកប្រាកដជាបានដឹងព្រោះវាទើបបានដាក់លក់ក្នុង Binance។ Pixel ប្រើប្រាស់ Network ឈ្មោះ Ronin ដែលជា Blockchain ដូចគ្នាទៅនឹងហ្គេម Axie Infinity ហើយបានចាប់ផ្តើមបើកតាំងពីឆ្នាំ 2022 ។ គួរអោយដឹងផងដែរថាមុននឹង Pixel ប្តូរមកប្រើ Blockchain Ronin គឺវាធ្លាប់នៅក្នុង Blockchain Polygon ។ អ្នកអាចចាប់ផ្តើមលេងហ្គេមនេះដោយមិនចាំបាច់មានកាក់ឬ NFT ក៏បានដែរ។នៅក្នុងហ្គេមមានមុខងារដូចជា:
- លេងអនឡាញជាមួយមិត្តភក្តិ
- ដាំដំណាំនិងអាចលេងបានទាំងក្នុងទូរស័ព្ទ(វេបសាយ) និង កុំព្យូទ័រ។
- ទទួលបានរង្វាន់ក្រោយពេលបានធ្វើ Mission និង ប្រមូលផលដំណាំ
- អាចតុបតែងផ្ទះនិងដីដែលអ្នកកំពុងរស់នៅក្នុងហ្គេម Pixel បាន។
- ទិញនិងលក់ NFT ដែលជាដីនៅក្នុង opensea
- ក្នុងហ្គេមមានកាក់ 2 ប្រភេទគឺ Pixel និង Berryដែលកាក់ Pixel គឺជាកាក់ដែលអ្នកអាចយកមកលក់នៅក្នុង Exchange ផ្សេងៗបាន។
នៅក្នុងហ្គេមបែងចែក Stake holder ចំនួន 4៖
- Farm Holders: ជាអ្នកមានដីដែលជា NFT ហើយត្រូវ Design ដើម្បីទាក់ទាញអ្នកដែលជា Farmer ចូលមកធ្វើចម្ការក្នុងដីរបស់ពួកគេ
- Farmers: គឺជាអ្នកដែលមិនមានដីហើយចង់លេងហ្គេមអាចចូលលេងនៅលើដីរបស់ Farm Holders បាន។
- Communities: គឺជាកន្លែងដែលអ្នកដែលជា Farmer អាចមកតុបតែងខ្លួនជាមួយនឹង NFT ផ្សេងៗរបស់អ្នកលេងក្នុងសហគមន៏តែមួយបាន។
- Whales: គឺជាអ្នកដែលមានលុយទិញ NFT ច្រើនហើយដាក់អោយអ្នកដែលជា Farmer លេងដែលនៅពេលដែល Farmer បានកាក់នោះគឺពួកគេក៏ត្រូវចែកអោយ Whale ផងដែរ។
Matr1X (វេបសាយផ្លូវការ)
Matr1x Fire គឺជាហ្គេមបាញ់គ្នាក្នុងទូរស័ព្ទដៃដែលត្រូវបានបង្កើតក្នុង Platform Matr1x មុនគេបង្អស់។ អ្នកលេងចាប់ដៃគូរចំនួន 5 នាក់ដើម្បីទៅបាញ់ជាមួយសត្រូវ 5 នាក់ទៀត។ Matr1x គឺជា Platform ដែលនឹងមាន Gamefi ផ្សេងៗទៀតដាក់អោយប្រើក្នុង Platform នេះ។សព្វថ្ងៃ Matr1x fire បើកធ្វើ Test ក្នុង Android ហើយដូចនេះអ្នកដែលចាប់អារម្មណ៏អាចទៅលេងបានក្រែងវាមានការចែក Airdrop ។ Matr1X មានអ្នកវិនិយោគដូចក្នុងរូបខាងក្រោម។