ថ្ងៃនេះយើងមកស្គាល់ប្រព័ន្ធការឯកភាព(Consensus Mechanism) ទាំង 9 របស់ Blockchain
Consensus Mechanism គឺជាប្រព័ន្ធដ៏មានសារ:សំខាន់ដើម្បីធានាអោយ Blockchain មួយដំណើរការបានយ៉ាងត្រឹមត្រូវដោយអ្នកដែលចូលរួម Blockchain ទាំងអស់មានទិន្នន័យដែលត្រឹមត្រូវរួមគ្នា និង អាចឯកភាពទៅលើសំណើររបស់អ្នកប្រើប្រាស់ក្នុង Blockchain នោះបាន។ថ្ងៃនេះយើងមកដឹងប្រព័ន្ធឯកភាពទាំង 9 ក្នុង Blockchain ទាំងអស់គ្នា។
Proof of Work (POW)
POW គឺជាប្រព័ន្ធឯកភាពដែលប្រើប្រាស់វិធី Mining ដោយអ្នកចូលរួមឬហៅថា Node ទាំងអស់ត្រូវប្រើម៉ាសុីនជីកកាក់ឬម៉ាសុីនគណនាដើម្បីដោះស្រាយសមីការរបស់ Blockchain នីមួយៗ។ អ្នកជីកកាក់ប្រើប្រាស់ឧបករណ៏ដូចជា GPU Mining, FPGA mining, ASIC mining, mining pool និង វិធីផ្សេងៗទៀត។ អ្នក Mine នឹងទទួលបានរង្វាន់ជាកាក់គ្រ៊ីបតូរបស់ Blockchain នោះនៅពេលពួកគេ Mine Block បានជោគជ័យ។ អ្នក Mine ត្រូវប្រើវិធីសាកនិងកែកំហុសរឿយៗរហូតដោះស្រាយសមីការនោះបានជោគជ័័យហើយភាពលំបាកនៃការជីកគឺកើនឡើងនៅពេលមានអ្នកជីកកើនឡើងនិងថយចុះនៅពេលមានអ្នកជីកថយចំនួន។
ឧទាហរណ៏: Bitcoin, Doge ជាដើម
Proof of Stake (PoS)
PoS គឺជាវិធីសាស្ត្រដែលអ្នកមានបំណងចង់ក្លាយជា Validator ត្រូវយកកាក់របស់ពួកគេទៅ Lock ដើម្បីធានាខ្លួនអោយក្លាយជា Validator ។ Validator នឹងត្រូវបានជ្រើសរើសដោយ Blockchain នោះអោយបង្កើត Block ថ្មីដើម្បីទទួលបាន reward ជាទូទៅ Validator ដែលមានកាក់ច្រើននិងដាក់ Stake ក្នុងរយ: ពេលយូរគឺមានសិទ្ធិក្លាយខ្លួនជាអ្នកបង្កើត Block ថ្មីធ្វើបែបនេះអ្នកដែលមិនបានសិទ្ធិក្លាយជា អោយបង្កើតកាក់ថ្មី គឺមិនចាំបាច់គណនាដោះស្រាយសមីការដោយខាតថាមពលនោះទេ។ Validator នឹងទទួលពិន័យបើពួកគេគណនាខុសឬមិនគោរពគោលការណ៏របស់ Blockchain ណាមួយ។ជាទូទៅដើម្បីក្លាយខ្លួនជា Validator អ្នកត្រូវមានកាក់តាមចំនួនកំណត់់មួយតែបើមានអត់់គ្រប់អ្នកអាចចូលរួមជាមួយអ្នកផ្សេងបាន។ ឧទាហរណ៏ សម្រាប់កាក់ Ethereum អ្នកអាចចូលរួមជាមួយ Lido Finance ដើម្បីក្លាយខ្លួនជាអ្នក Validator បាន។
ឧទាហរណ៏: Ethereum, Solana
Delegated Proof of Stake (DPoS)
DPoS គឺជាវិធីដែលអ្នកប្រើប្រាស់ដែលចង់បាន Reward ត្រូវបោះឆ្នោតជ្រើសរើស Delegate របស់ Blockchain។ហើយនៅពេលដែល Delegate ទទួលបានសំលេងបោះឆ្នោតច្រើននោះវានឹងក្លាយខ្លួនជាអ្នកបង្កើត Block ថ្មីហើយទទួលបានរង្វាន់យកមកចែកអ្នកដែលបាន Vote។ ចំនួនអ្នកឈរឈ្មោះអោយបោះឆ្នោតគឺមានចំនួនទៅតាម Blockchain នីមួយៗដែលអ្នកអាចមើលទៅតាមវេបសាយរបស់វា។អ្នកប្រើប្រាស់ក៏មានសិទ្ធិបោះឆ្នោតមិនអោយ Delegate ណាមួយក្លាយជាអ្នកបង្កើត Block ផងដែរក្នុងករណីពួកគេដែល Validatorនោះមានបំណងមិនល្អណាមួយ។
ឧទាហរណ៏: Tron, EOS, SUI
Proof of Capacity (PoC)
PoC គឺមានការចូលរួមរបស់ Hard drives ដើម្បីរក្សាចម្លើយរបស់សមីការគណិតពិបាកៗតាមរយ:ការ Plotting។អ្នកប្រើប្រាស់អាចប្រើប្រាស់ឧបករណ៏ដែលអាចផ្ទុកទិន្នន័យបានដូចជា Hard drive ដើម្បីបង្កើត Block ក្រោយពេលដែលវាបានផ្ទុកចម្លើយពិបាកៗនោះរួចរាល់។អ្នកដែលបានរកចម្លើយបានមុនគេនឹងទទួលបានសិទ្ធិក្នុងការបង្កើត Block ថ្មីដូចនេះអ្នកដែលមាន Hard drive ធំជាងគេគឺមានសិទ្ធិទទួលបានរង្វាន់ច្រើនជាងគេ។
ឧទាហរណ៏: Signum, Chia, SpaceMint
Proof of Elapsed Time (PoET)
PoET ប្រើវិធីជ្រើសរើស Node ដើម្បីក្លាយខ្លួនជាអ្នកបង្កើត Block ថ្មីក្រោមប្រព័ន្ធយុត្តិធម៏របស់ Network នោះដោយគ្រប់ Node គឺមានសិទ្ធិស្មើរគ្នាក្នុងការបង្កើត Block។ ហើយក្រោយមក Node ទាំងអស់់នឹងទទួលបានពេលវេលាអោយរងចាំដោយមិនបានដឹងមុនព្រោះពេលវេលានោះ Network ជាអ្នកជ្រើសរើសអោយបែបចម្រុះហើយ Node ណាដែលបានជោគជ័យជាមួយពេលវេលានោះនឹងត្រូវបានជ្រើសរើសអោយក្លាយជាអ្នកបង្កើត Block ថ្មី។ Node ទាំងអស់នឹងបង្កើតពេលវេលារងចាំ និង ពេលវេលាមិនប្រតិបត្តិការដោយចម្រុះតាមរយ:ពេលវេលាកំណត់មួយរបស់ Network រួច Node ដែលក្រោកប្រតិបត្តិការមុនគេហើយបង្កើត Block ថ្មីជាអ្នកឈ្នះក្នុង Block មួយនេះ។ បច្ចេកទេសនេះត្រូវបានណែនាំជាលើកដំបូងដោយក្រុមហ៊ុន Intel ក្នុងឆ្នាំ 2016 ហើយ Intel, linux, និង IBM បានគាំទ្រគម្រោង Open source ឈ្មោះ Hyperledger Sawtooth ដែលបានប្រើបច្ចេកទេសនេះផងដែរ។
ឧទាហរណ៏: មកដល់ខែសីហាឆ្នាំ 2023 អត់ទាន់មាន Blockchain(ដែលមានកាក់) ណាដែលប្រើវានោះទេ។
Proof Of Importance (PoI)
PoI គឺស្រដៀងគ្នាជាមួយ PoS តែវាមិនបានជ្រើសរើសអ្នកបង្កើត Block ទៅតាមចំនួនកាក់ដែលបាន Stake និងរយ:ពេលនៃការ Stake មួយមុខទេគឺវាជ្រើសរើសតាមចំនួនសកម្មភាព, កេរ្តិ៍ឈ្មោះ, និងចំនួននៃការធ្វើ Transaction អោយ Address ណាមួយទៀតផង។
Proof of Identity (PoI)
PoI គឺជាវិធីកំណត់់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ដោយប្រើប្រាស់ទិន្នន័យផ្សេងដូចជា Biometric, Password ឬ សំណួរចម្លើយផ្សេងៗដើម្បីធានាថាអ្នកប្រើប្រាស់ពិតជាបុគ្គលដែលត្រឹមត្រូវពិតប្រាកដមែនមុននឹងអនុញ្ញាត្តិអោយចូលរួមធ្វើអ្វីមួយក្នុង Blockchain ។
Proof of Authority (PoAu)
PoAu ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2017 ដោយ Gavin Wood ជាអ្នកចូលរួមបង្កើត Ethereum។ក្នុង PoAu validator គឺត្រូវឆ្លងកាត់លក្ខខណ្ឌខាងក្រោមដើម្បីក្លាយខ្លួនជា validator:
- Validator ដែលត្រូវបានអនុញ្ញាត្តិជាមុនត្រូវប្រើ Software ដើម្បីបង្កើត Block រួចត្រូវរងចាំ។
- Validator ត្រូវជឿទុកចិត្តបាន និង មិនធ្លាប់បង្កបញ្ហាពីមុនមក។
- Validator ត្រូវបង្ហាញខ្លួននិងមានអត្តសញ្ញាណត្រឹមត្រូវ។
- Validator ត្រូវតែមានបំណងក្នុងការវិនិយោគក្នុងរយ:ពេលវែង និងប្រើកេរ្តិ៏ឈ្មោះដើម្បីក្លាយខ្លួនជា Validator។
ឧទាហរណ៏: VeChain (VET)
Proof of Activity (PoA)
PoA គឺជាការបូកបញ្ចូលរវាង Proof of Work និង Proof of Stake ដែលត្រូវបានបង្កើតនៅឆ្នាំ 2014 ដោយអ្នកអភិវឌ្ឃន៏បួនរូបដែលរួមមានអ្នកចូលរួមបង្កើតកាក់ Litecoin លោក Charlie Lee ផងដែរ។ការធ្វើការរបស់វាគឺចាប់ផ្តើមពី Proof Of Work ដែល Validator ទាំងអស់ត្រូវប្រកួតគ្នាដើម្បីដោះស្រាយសមីការនិងទទួលបានរង្វាន់តែជាមួយក្នុង Block ដែលត្រូវបានបង្កើតនោះគឺមិនមានទិន្នន័យវេរកាក់នោះទេគឺមានតែពត៏មាន Header និង Address របស់ Miner ។ចប់វគ្គ Proof Of Work វានឹងប្តូរទៅប្រើ Proof Of Stake ដោយអ្នកដែលបានStake កាក់នឹងមានសិទ្ធិក្នុងការបញ្ចប់ការបង្កើត Blockថ្មីនោះរួចទទួលបានរង្វាន់។
ឧទាហរណ៏ : Decred
ប្រភព: