វេបសាយផ្តល់សេវាកម្មជួញដូរកាក់គ្រ៊ីបតូ FixedFloat ត្រូវបានចោរលួចកាក់បាន 26 លានដុល្លារ

FixedFloat គឺជាវេបសាយដោះដូរកាក់គ្រ៊ីបតូបែបវិមជ្ឈការដែលបានទទួលការគាំទ្រខ្លាំងពីសំណាក់អ្នកដែលចង់រក្សាកាក់ BTC ព្រោះវាអស់ Fee ថោក។កាលពីថ្ងៃទី 18 ក្រុមការងាររបស់ FixedFloat បានប្រកាសក្នុង X – Twitter ថាវេបសាយពួកគេកំពុងជួបបញ្ហាតែមិនបានប្រាប់ថាជាបញ្ហាអ្វីអោយប្រាកដទេតែមុននឹងពួកវាប្រកាសគឺមានអ្នកប្រើប្រាស់ Twitter បានឃើញបញ្ហានេះមុននឹង FixedFloat បានដឹងទៅទៀត។ក្រុមការងាររបស់ FixedFloat បានអោយដឹងថាវាជាបញ្ហាតូចតាចទេទោះបីតែចំនួនកាក់ដែលបាត់គឺ 1,700 ETH ឬ 4.7 លានដុល្លារក៏ដោយ។តាមរយ:ការបាត់កាក់នេះបានធ្វើអោយអ្នកតាមដានគ្រ៊ីបតូមួយចំនួនគិតថា ក្រុមការងាររបស់ FixedFloat គឺជាចោរដោយពួកគេគិតថាអ្នកនៅផ្ទៃក្នុងជាអ្នកលួចយកកាក់ទាំងនោះទៅហើយក្រុមការងារ FixedFloat នៅមិនទាន់បញ្ជាក់ប្រាប់ពីបញ្ហានេះអោយច្បាស់នៅឡើយទេ។យោងតាម Certik បានអោយដឹងថាការលួចនេះគឺមានចំនួនច្រើនជាង 4.7 លានដុល្លារគឺវាបានកើនដល់ 26 លានដុល្លារដែលក្នុងនោះមាន ETH ចំនួន 4.7 លានដុល្លារ និង BTC ចំនួន 21 លានដុល្លារ។មកដល់ពេលនេះកាក់ដែលបានលួចទាំងនោះបានយកទៅដាក់ក្នុង Samourai Wallet ដើម្បីធ្វើការលាងកាក់ដោយប្រើ CoinJoin transactions។

AltLayer បានទទួលការវិនិយោគចំនួន 14.4 លានដុល្លារក្នុងវគ្គ Strategic round ដែលដឹកនាំដោយ Polychain និង Hack VC និងមានអ្នកចូលរួមផ្សេងទៀតដូចជា OKX Venture, HashKey និង ផ្សេងទៀត។

ប្រភព:

cryptonews

theblock