តម្លៃកាក់ WorldCoin បានឡើងថ្លៃដល់ ATH ថ្មីក្រោយ OpenAI បានបញ្ចេញ AI ឈ្មោះ Sora មក

WLD គឺជាអក្សរកាត់របស់កាក់ Worldcoin ដែលមានលោក Sam Altman ជា CEO របស់ Open AI ជាអ្នកចូលរួមបង្កើត។ គម្រោង Worldcoin គឺជាគម្រោង Scan កែវភ្នែកដើម្បីបង្កើត World ID និងចែកកាក់ WLD ក្រោយអ្នកប្រើប្រាស់មក Scan យក World ID របស់ពួកគេហើយ។គម្រោងនេះធ្លាប់បានរដ្ធបាលរបស់ប្រទេសមួយចំនួនបានចោទថាជាគម្រោងមកលួចយកទិន្នន័យផ្ទាល់ខ្លួនរបស់ប្រជាជនពួកគេតែវានៅតែដាក់អោយប្រើប្រាស់នៅប្រទេសមួយចំនួន។

នៅថ្ងៃទី 16 ខែ កុម្ភ: កន្លងមកនេះ OpenAI បានបញ្ជេញនៅផលិតផលថ្មីឈ្មោះ Sora ដែលជា AI ប្តូរអក្សរអោយទៅជា video ហើយវាបានធ្វើអោយកាក់ WLD ឡើងថ្លៃយ៉ាងខ្លាំដោយសព្វថ្ងៃវាមានតម្លៃ 5.47 $ ដោយឡើងថ្លៃពីតម្លៃ 3$ ជាង។

កាក់នេះក៏ធ្លាប់ធ្លាក់ថ្លៃខ្លាំងផងដែរពេលដែលលោក Sam Altman បានធ្លាក់ពីតំណែង CEO របស់ OpenAI។

ប្រភព:

theblock