Trust Wallet កំពុងត្រូវបានគេសង្ស័យថាមានចន្លោះប្រហោងសុវត្ថិភាព
Trust Wallet បានចេញមកបដិសេធលើការលើកឡើងមួយរបស់ភ្នាក់ងាររដ្ធបាលសហរដ្ធអាមេរិកពាក់ព័ន្ធនឹងសុវត្ថិភាពរបស់ Trust Wallet កាលពីថ្ងៃទី 16ព្រឹកមិញនេះ។
ភ្នាក់ងាររបស់រដ្ធបាលសហរដ្ធអាមេរិកដែលមានឈ្មោះកាត់ថា NIST បានស៊ើបអង្កេតទៅលើ Trust Wallet ដោយសង្ស័យថាវាមានចន្លោះប្រហោងដែលអាចធ្វើអោយចោរលួចកាក់របស់អ្នកប្រើប្រាស់បាននៅក្នុងទូរស័ព្ទ Iphone។ ចន្លោះប្រហោងនេះត្រូវបានរក្សាទុកក្នុងប្រព័ន្ធទិន្នន័យ CVE កាលពីថ្ងៃទី 8 ខែ កុម្ភ: កន្លងមកនេះ។ តាមការសង្កេតឃើញថាវាកើតឡើងចំពោះ Version មួយចំនួនរបស់ Trust wallet ដោយសារតែ Trust Wallet ប្រើប្រាស់ library របស់ Trezor-crypto មិនត្រឹមត្រូវដើម្បីបង្កើត 24 ឬ 12 ពាក្រ។ ចោរអាចបង្កើត 24 ឬ 12 ពាក្រទៅតាមចន្លោះពេលនីមួយៗរួចភ្ជាប់វាទៅជាមួយ Wallet address របស់ជនរងគ្រោះដើម្បីលួចកាក់របស់ពួកគេ។
ទាក់ទងនឹងចន្លោះប្រហោងនេះ Trust Wallet បានអោយដឹងថាពួកគេបានដឹងតាំងពីខែ កក្កដា ឆ្នាំ 2018 ហើយវាប៉ះពាល់តែអ្នក Download 10,000 អ្នកដំបូងប៉ុណ្ណោះហើយ Trust Wallet ក៏បានចាត់វិធីការពាររួចហើយដែរហើយទាក់ទងនឹងការវាយប្រហារកាលពីខែ កក្កដា ឆ្នាំ 2023 កន្លងមកនេះគឺមិនមែនមកពីចន្លោះប្រហោងកាលពីឆ្នាំ 2018នោះទេ។
ប្រភព: