ក្រុមហ៊ុន Genesis បានទទួលការអនុម័តអោយលក់ ភាគហ៊ុន BTC និង ETH ហើយ

ក្រុមហ៊ុនផ្តល់កម្ចីគ្រ៊ីបតូដែលបានក្ស័យធនឈ្មោះ Genesis បានទទួលការអនុម័តអោយលក់ភាគហ៊ុន BTC និង ETH របស់ខ្លួនដែលមានតម្លៃដល់ទៅ 1.6 ពាន់លានដុល្លារ។ ក្រុមហ៊ុននេះបានក្ស័យធនកាលពីខែ មករា ឆ្នាំមុនហើយមាននៅសល់ហ៊ុន BTC និង ETH នេះដើម្បីលក់យកលុយសងម្ចាស់បំណុលវិញ។តុលាការផ្នែកការក្ស័យធនរបស់សហរដ្ធអាមេរិកបានអនុញ្ញាត្តិអោយក្រុមហ៊ុននេះអាចលក់ភាគហ៊ុនទាំងនោះបាន។ ដោយភាគហ៊ុនទាំងនោះ Genesis បានមកពី Grayscale Bitcoin Trust, Grayscale Ethereum Trust និង Grayscale Ethereum Classic Trust។

ក្នុងនោះមាន Grayscale Bitcoin Trust ចំនួន 1.38 ពាន់លានដុល្លារ, Ethereum និង Ethereum Classic Trust ចំនួន 207 លានដុល្លារគិតតាមតម្លៃបច្ចុប្បន្ននេះ។ តែរឿងមួយដែលត្រូវដឹងផងដែរគឺ Genesis Global អត់ទាន់ទទួលបានការអនុម័តទៅលើគម្រោងសងលុយដល់អ្នកវិនិយោគវិញទេ។ Genesis មានគម្រោងសងអ្នកវិនិយោគជាលុយ ឬ គ្រ៊ីបតូ ហើយក្រោយពីសងបំណុលអ្នកវិនិយោគអស់បើនៅសល់លុយគឺត្រូវបង់ពិន័យអោយ SEC ចំនួន 21 លានដុល្លារផងដែរ។

ប្រភព:

watcher guru