JPMorgan មានសង្ឃឹមមិនលើស 50% ទៅលើការអនុម័ត Spot Ethereum ETF នៅខែឧសភា

JPMorgan ធនាគារវិនិយោគដ៏ធំមួយរបស់សហរដ្ធអាមេរិកមិនសង្ឃឹមច្រើនទេទៅលើ SEC ដែលនឹងអនុម័ត Spot ETH ETF នៅក្នុងខែឧសភាខាងមុខនេះដែលជា Deadline ទីមួយដែល SEC ត្រូវសម្រេចចិត្តទៅលើ Spot ETH ETF។ តំណាង JPMorgan លោក Nikolaos Panigirtzoglou បានប្រាប់ the Block ថា ដើម្បីអាចអនុម័តទៅលើ Spot ETH ETF បាន SEC ត្រូវចាត់ទុកថាកាក់ ETH ជាវត្ថុធាតុដើម (Commodity)ដូចគ្នាទៅនឹង BTC ដែរហើយវាហាក់ដូចជាទៅមិនរួចទេដែល SEC នឹងចាត់ទុកថា ETH ជាវត្ថុធាតុដើមមុនខែឧសភា។ក្នុងដើមសប្តាហ៏នេះSEC អនុម័តទៅលើ Spot BTC ETF ក្រោយពេលបដិសេធអស់ជាច្រើនលើកច្រើនសារដែលធ្វើអោយអ្នកវិនិយោគចាប់ផ្តើមមានសង្ឃឹមដូចគ្នាទៅនឹង Spot ETH ETF ដែលធ្វើអោយកាក់ ETH ឡើងថ្លៃដល់ទៅ 20% ខណ:ដែល BTC ឡើងត្រឹម 2.5%។លោក Panigirtzoglou បានអោយដឹងថា SEC នៅតែចាត់ទុកកាក់ទាំងអស់ដែលមិនមែនជា BTC គឺជា មូលធន(Securities)។រីឯអ្នកវិភាគរបស់ Bloomberg លោក James Seyffart ហាក់ដូចជាមានសង្ឈឹមខ្ពស់ជាង JPMorgan ដោយលោកគិតថា SEC អាចនឹងអនុម័ត Spot ETH ETF។គួរអោយដឹងផងដែរថាមកដល់ពេលនេះមានក្រុមហ៊ុនច្រើនគួរសមដែលបានស្នើរបើក Spot ETH ETF រួមទាំងក្រុមហ៊ុន BlackRock និង Fidelity ផងដែរ។

ប្រភព:

theblock