អ្នកជួញដូរក្នុង MEXC បានរាយការណ៏ថាកាក់របស់ពួកគេត្រូវបានបង្កក់ដោយ MEXC

MEXC គឺជាវេបសាយជួញដូរគ្រ៊ីបតូមួយដែលអ្នកវិនិយោគអាចធ្វើការជួញដូរកាក់ក្នុង Platform បានយ៉ាងសំបូរបែបហើយថ្មីនេះ MEXC បានអនុវត្តនយោបាយថ្មីៗជាច្រើនដែលអាចឈានដល់ការបិទនិងបង្កក់កាក់ក្នុងបញ្ជីរបស់អ្នកវិនិយោគទៀតផង។ថ្មីៗនេះមានអ្នកជួញដូរក្នុង Platform នេះជាច្រើនរូបបានចេញមកប្រកាសក្នុង X (Twitter) ថាពួកគេត្រូវបាន MEXC បិទ និង បង្កក់កាក់ក្នុង Account របស់ពួកគេដោយ MEXC បានផ្តល់មូលហេតុថាការបិទនេះគឺមកពីសកម្មភាពមិនប្រក្រតីបានកើតមានឡើងចំពោះ Account ទាំងនោះ។អ្នកប្រើប្រាស់របស់ MEXC មួយរូបដែលមានឈ្មោះហៅក្នុង x ថា Vida បានអោយដឹងថាខ្លួនត្រូវបានបង្កក់លុយអស់ដល់ទៅ 92,000 USDT ក្រោយពេលបានចំណេញក្នុងទីផ្សារ Future ក្នុងកំឡុងពេល 15 ថ្ងៃចុងក្រោយមុនពេល Account ត្រូវបានបិទ។ហើយ Vida ក៏បានទាក់ទងទៅ MEXC Support ស្រាប់តែថ្ងៃបន្ទាប់កាក់របស់ Vida បានបាត់ទាំងអស់ហើយថែមទាំងប្រវត្តិនៃការជួញដូរក៏ត្រូវបានបាត់ដូចគ្នាដែរ។ក្នុងរយ:ពេល 2-3 ថ្ងៃចុងក្រោយមកនេះមានអ្នកជួញដូរពីរទៅបីនាក់ទៀតបានរាយការណ៏ពីបញ្ហាស្រដៀងគ្នានេះផងដែរ។គួរអោយដឹងផងដែរថា MEXC បានបើកតាំងពីឆ្នាំ 2018 ហើយមានគូរកាក់អោយជួញដូរដល់ទៅ 2,000 គូរនិងមិនបានផ្តល់សេវាកម្មក្នុងសហរដ្ធអាមេរិក, កាណាដា និង ប្រទេសចិន។

Justin Sun គឺជាស្ថាបនិកមួយរូបរបស់ Blockchain TRON បានលើកពីការបង្កើតកាក់ Meme Coin ថ្មីមួយអោយ Blockchain TRON របស់ខ្លួនដែលមានឈ្មោះថា Coconut Chicken Coin (CCC) ក្រោយពេលដែលកាក់ប្រភេទ Meme coin បានទទួលការចាប់អារម្មណ៏ឡើងវិញដូចជាកាក់ BONK ក្នុង Solana ជាដើម។ហើយកាក់ CCC នឹងបង្កើតនៅពេលណាគឺនៅមិនទាន់មានពត៏មានច្បាស់លាស់នោះទេ។

ប្រភព:

cointelegraph

cryptopolitan