ធនាគារកណ្តាលប្រទេសចិនបានជម្រុញអោយពិភពលោករួបរួមបង្កើតច្បាប់អំពីគ្រ៊ីបតូ

នេះជាការប្រកាសលើកទីមួយហើយរបស់ធនាគារកណ្តាលចិនអំពីគ្រ៊ីបតូបន្ទាប់ពីប្រទេសនេះបានបិទហាមមិនអោយមានការប្រើប្រាស់គ្រ៊ីបតូក្នុងប្រទេសខ្លួនអស់រយ:ពេល 2 ទៅ 3 ឆ្នាំមកនេះ។ក្នុងរបាយការណ៏ពីស្ថេរភាពហិរញ្ញវត្ថុរបស់ធនាគារកណ្តាលប្រទេសចិនឬហៅកាត់ថា PBoC បានលើកឡើងពីបញ្ហាទាក់ទងនឹងច្បាប់អំពីគ្រ៊ីបតូ និង ហិរញ្ញវត្ថុវិមជ្ឈការ (Defi)។ PBoC បានផ្តោតសំខាន់លើគ្រ៊ីបតូមែនទែននៅក្នុងរបាយការណ៏របស់ពួកគេដោយដាក់ប្រធានបទគ្រ៊ីបតូជាចំនុចដោយឡែកមួយតែឯងតែម្តងដែលមានខ្លឹមសារអោយប្រទេសផ្សេងៗក្នុងលោកចាប់ផ្តើមងាកមកចូលរួមបង្កើតច្បាប់ទាក់ទងនឹងគ្រ៊ីបតូព្រមគ្នាព្រោះទីផ្សារគ្រ៊ីបតូបានកើនឡើងដល់ 1% ហើយនៃប្រព័ន្ធសេដ្ធកិច្ចពិភពលោកហើយទំនាក់ទំនងរវាងគ្រ៊ីបតូជាមួយនឹងហិរញ្ញវត្ថុបែបប្រពៃណីគឺនៅមានកំណត់ខ្លាំងណាស់មិនអាចប្រើរួមគ្នាបាន។ PBoC លើកឡើងពីគោលនយោបាយ “ជំនួញរួមគ្នា, ហានិភ័យរួមគ្នា និង ការត្រួតពិនិត្ររួមគ្នា” ដល់ប្រទេសទាំងអស់ក្នុងលោកដើម្បីជៀសវាងភាពមិនស្មើរគ្នាធ្វើអោយជនឆ្លៀតឧកាសអាចទាញប្រយោជន៏ពីវា។ក្នុងរបាយការណ៏មានការលើកឡើងពីហានិភ័យអំពី ការឆ្លៀតឧកាសទៅលើច្បាប់គ្រ៊ីបតូរវាងប្រទេសមួយទៅប្រទេសមួយទៀត, ការវាយប្រហារទៅលើគម្រោងគ្រ៊ីបតូ, ការក្រឡុកក្នុងទីផ្សារ, និងការគ្រប់គ្រងរបស់គម្រោង Defi។ PBoC បានលើកពីករណីរបស់ Terra ecosystemដួលរលំ និង ការក្ស័យធនរបស់ FTX ជាឧទាហរណ៏ដែលប្រទេសទាំងអស់គួរតែចូលរួមព្រមគ្នាបង្កើតច្បាប់ទាក់ទងនឹងគ្រ៊ីបតូ។

ប្រភព:

cointelegraph