ត្រឹមរយ:ពេលមិនដល់ 2 ខែ FTX និង Alameda Research បានវេរកាក់ចេញដល់ទៅ 591 លានដុល្លារ
FTX និង Alameda Research បានប្រកាសក្ស័យធនហើយតែពួកគេនៅមានតួនាទីសំខាន់មួយគឺត្រូវសងកាក់ និង លុយដល់អ្នកវិនិយោគវិញតែបានតិចឬច្រើនគឺអាស្រ័យទៅតាមសមត្ថភាពនៃច្បាប់របស់សហរដ្ធអាមេរិកនិងលិទ្ធភាពរបស់ក្រុមហ៊ុនទាំងពីរនេះ។ការក្ស័យធនរបស់ FTX និង Alameda Research មិនមែនមានន័យថាពួកគេអស់លុយនិងកាក់ទាំងអស់នោះទេគឺពួកគេនៅមានសល់កាក់និងលុយមួយចំនួនដែរហើយកាក់ដែលក្រុមហ៊ុនទាំងពីរមាននោះនឹងត្រូវបានលក់ដើម្បីសងអ្នកវិនិយោគដោយចាប់តាំងពីថ្ងៃទី 24 ខែ តុលាមកដល់សព្វថ្ងៃ FTX បានវេរកាក់ទៅកាន់ Crypto Exchange ដល់ទៅ 591 លានដុល្លារដែលមានប្រភេទកាក់ចំនួន 74 ផ្សេងគ្នាចង់ដឹងថាមានកាក់អីខ្លះដែល FTX បានវេរចេញអាចមើលតាមរូបខាងក្រោមបាន។ហើយក្នុងរយ:ពេល 4 ថ្ងៃចុងក្រោយមកនេះ FTX បានវេរកាក់ទៅ Crypto Exchange ដល់ទៅ 23.59 លានដុល្លារដែលក្នុងនោះមានកាក់ ETH ចំនួន 6.8 លានដុល្លារ, ALEPH ចំនួន6.41 លានដុល្លារ, CRV ចំនួន 2.48 លានដុល្លារ និងមានកាក់ចំនួន 16 ផ្សេងទៀត។
Binance បានដកសំណើរសុំបើកផ្តល់សេវាកម្មគ្រ៊ីបតូនៅ ទីក្រុង Abu dhabi នៃប្រទេសអារ៉ាប់រួមដោយបានផ្តល់ហេតុផលថាវាមិនចាំបាច់ស្នើរសុំនោះទេព្រោះ Binance បានទទួលសំណើរបែប Global រួចមកហើយ។
Logan Paul បានសន្យាថានឹងសងលុយអ្នកវិនិយោគវិញចំនួន 1.5 លានដុល្លារព្រោះបានឃោសនា NFT ឈ្មោះ CryptoZoo ដែលចុងក្រោយគម្រោងមួយនេះបានបោកប្រាស់តែ 11 ខែ ហើយអ្នកវិនិយោគមិនទាន់បានលុយមួយដុល្លារនោះទេ។
គម្រោង Starknet បានប្រកាសថានឹងចែកកាក់ STRK ចំនួន 900 លានកាក់ដល់អ្នកដែលបានចូលរួមប្រើប្រាស់ Blockchain របស់ខ្លួនដំបូងៗលក្ខខណ្ឌដែលទទួលបានកាក់នៅមិនទាន់ប្រកាសនោះទេ។
ប្រភព: