តើកត្តាអ្វីខ្លះដែលអាចធ្វើអោយកាក់ BTC នៅបន្តឡើងថ្លៃ
បើអ្នកបានទិញកាក់BTCតាំងពីដើមឆ្មាំនេះរហូតមកដល់សព្វថ្ងៃអ្នកនឹងចំណេញបាន 130% តើវាអាចនៅបន្តឡើងទៀតដែរឬទេ?យើងអាចមកតាមដានរឿង2 នេះដែលអាចធ្វើអោយកាក់ BTC នៅតែបន្តឡើងថ្លៃ។
រឿងទីមួយដែលត្រូវតាមដានគឺការប្រជុំរបស់ FEDដែលហៅថា FOMC នៅថ្ងៃទី 13 ខែធ្នូនេះដែលជាប្រជុំទាក់ទងនឹងអត្រាអតិផរណារបស់សហរដ្ធអាមេរិកបើ FED មិនបន្តការតម្លើងឬបញ្ចុះអត្រាការប្រាក់នោះវាជារឿងល្អសម្រាប់គ្រ៊ីបតូតែបើនៅតែបន្តតម្លើងនោះវាជារឿងមិនល្អសម្រាប់គ្រ៊ីបតូ។តាមអ្នកជំនាញគិតថា FED នឹងមិនបន្តការតម្លើងអត្រាការប្រាក់នោះទេ។
រឿងមួយទៀតដែលត្រូវតាមដានគឺការសម្រេចអនុញ្ញាត្តិអោយបើក BTC Spot ETF របស់ SEC។សព្វថ្ងៃក្រុមហ៊ុនគ្រប់គ្រងការវិនិយោគដូចជា BlackRock, Fidelity, និង Invesco កំពុងតែដាក់ស្នើរបើក BTC Spot ETF។បើយោងតាមអ្នកជំនាញផ្សេងៗបានទស្សន៏ទាយថា SEC អាចនឹងអនុញ្ញាត្តិទៅលើ BTC Spot ETF ទាំងនោះ។
គួរអោយដឹងផងដែរថាព្រឹត្តិការណ៏ Bitcoin Halving ក៏ជិតមកដល់ដែរគឺនៅដើមឆ្មាំក្រោយ។
ប្រភព៖