គម្រោង Wormhole ទទួលបានការវិនិយោគ 225 លានដុល្លារ

Wormhole គឺជា Platform សម្រាប់អ្នកអភិវឌ្ឍគម្រោងBlockchain អាចបញ្ជូនពត៍មានពី Blockchain មួយទៅ Blockchainមួយទៀតដ៏ងាយស្រួល។គម្រោងនេះទទួលបានការវិនិយោគដល់ទៅ 225 លានដុល្លារកាលពីពេលថ្មីៗនេះជាមួយនឹងការអោយតម្លៃដល់ទៅ 2.5 ពាន់លានដុល្លារ។ក្រុមហ៊ុនដែលបានវិនិយោគមានដូចជា Jump Trading, Brevan Howard, Coinbase Venture, និង Multicoin Capital។Wormhole ដែលដឹកនាំដោយ Wormhole Labs ទើបបានផ្តាច់ចេញពីក្រុមហ៊ុនមេឈ្មោះ Jump Trading ក្រោយពេល Wormhole ងាកមកផ្តោតសំខាន់លើគ្រ៊ីបតូ។ថ្នាក់ដឹកនាំកំពូលរបស់គម្រោងនេះទាំង CEO និង COO ទើបតែបានចេញពីតំណែងកាលពីពេលថ្មីនេះផងដែរដើម្បីទៅបើក Platform មួយផ្សេងទៀត។គួរអោយដឹងផងដែរថាក្នុងកំឡុងពេលកាក់ចុះថ្លៃ(Bear Market) នេះគឺយើងពុំសូវឃើញមានការវិនិយោគក្នុងចំនួនលុយច្រើនៗដូចនេះទេដែលធ្លាប់មានគឺ Blockchain .com និង LayerZero ដែលបានទទួលការវិនិយោគជាមួយនឹងការអោយតម្លៃក្រុមហ៊ុនដល់ទៅខ្ទង់ពាន់លានដុល្លារ។

សភាប្រទេសប្រេស៊ីលចាប់ផ្តើមស្នើរច្បាប់យកពន្ធទៅលើចំណូលដែលបានពីការទិញកាក់គ្រ៊ីបតូដោយប្រើប្រាស់ Crypto Exchange ក្រៅប្រទេស។ចំណូលពីគ្រ៊ីបតូចាប់ពី 1,200$ ទៅនឹងត្រូវបានជាប់ពន្ធចំនួន 15%។

SEC បានណាត់ជួបក្រុមហ៊ុន Grayscale ជាលើកទី2 កាលពីម្សិលមិញដើម្បីនិយាយពីការអនុម័យ BTC Spot ETF ហើយក៏បានជួបក្រុមហ៊ុន BlackRock ម្តងដែរកាលពីថ្ងៃព្រហស្បត្តិ៏និយាយរឿង Bitcoin ETF ដូចគ្នា។

ប្រភព:

fortune crypto