កាក់ TORN – Tornado Cash ធ្លាក់ដល់ទៅជាង 57% ក្រោយពេល Binance ប្រកាសដកមិនផ្តល់សេវាជួញដូរ។

ថ្ងៃនេះកាក់ TORN ដែលជាកាក់ Governance Token របស់ Tornado Cash បានធ្លាក់ដល់ទៅជាង 50% ពី 3.9$ នៅត្រឹម 1.66$ ក្រោយពេលដែល Binance ប្រកាសថានឹងឈប់អោយដាក់កាក់នេះនៅថ្ងៃទី 8 ខែ ធ្នូ និង ដកនៅថ្ងៃទី 7 ខែ មីនាតទៅ។ការដែលដកកាក់នេះ Binance បានអោយដឹងថាមកពីកាក់នេះមិនបានបំពេញគ្រប់លក្ខខណ្ឌស្តង់ដាររបស់ Binance។ Tornado Cash ត្រូវបានសហរដ្ធអាមេរិកដាក់ទណ្ធកម្មកាលពីខែសីហា ឆ្នាំ 2022 ដោយចោទថាគម្រោងនេះជួយអោយចោរអាចលាងកាក់របស់ពួកគេបាន។

ក្រុមហ៊ុន Animoca Brands បានប្រកាសពីការវិនិយោគរបស់ខ្លួនជាមួយគម្រោង TON ហើយបានក្លាយខ្លួនជា Validator Node ធំមួយរបស់ TON ផងដែរ។ Animoca នឹងជួយអោយគម្រោង Gamefi ផ្សេងៗអាចកសាងនៅក្នុង Blockchain TON បានដោយកាន់តែមានភាពងាយស្រួល។

SEC កំពុងស្វែងរកភស្តុតាងដើម្បីស្វែងរកថាតើ Binance បានបង្កើតចន្លោះប្រហោងដើម្បីកាន់កាប់លុយរបស់អ្នកវិនិយោគដូចដែល FTX ធ្លាប់បានធ្វើទៅលើអតិថិជនរបស់ខ្លួនឬអត់។សព្វថ្ងៃ CZ គឺនៅសហរដ្ធអាមេរិកនៅឡើយមិនទាន់អាចត្រឡប់ទៅ UAE វិញនោះទេគឺត្រូវរងចាំការសម្រេចពីតុលាការទៅលើការស្នើររបស់ព្រះរាជអាជ្ញាសហរដ្ធអាមេរិកដែលចង់អោយ CZ នៅសហរដ្ធអាមេរិករហូតដល់ថ្ងៃកាត់ក្តីចុងក្រោយ។

ប្រភព:

cointelegraph