វេបជួញដូរគ្រ៊ីបតូ Poloniex របស់ Justin Sun ត្រូវបានវាយប្រហារបាត់កាក់អស់ 100 លានដុល្លារ
Poloniex គឺជាក្រុមហ៊ុនផ្តល់សេវាកម្មជួញដូរគ្រ៊ីបតូមួយទៀតរបស់ Justin Sun ត្រូវបានបាត់បង់កាក់គិតជាលុយអស់ 100 លានដុល្លារដោយក្រុមស្រាវជ្រាវ PeckShield និង Cyvers បានងោយដឹងថាការវាយប្រហារនេះកើតឡើងកាលពីម៉ោង 2:55 នាទីថ្ងៃកាលពីម្សិលមិញ។នៅពេលដែលមានការវាយប្រហារនេះកើតឡើងក្រុមការងាររបស់ Poloniexបានបិទមុខងារ Wallet ដើម្បីធ្វើការត្រួតពិនិត្រ។Justin Sun បានប្រកាសថានឹងអោយកាក់ចំនួន 5% នៃចំនួនកាក់ដែលចោរបានលួចសរុបដល់ចោរបើពួកគេព្រមវេរកាក់អោយ Poloniex វិញមុនពួកគេធ្វើដំណើរការតាមច្បាប់។គួរអោយដឹងផងដែរថាថ្មីៗនេះHTX ត្រូវបានវាយប្រហារហើយបាត់កាក់អស់ 8 លានផងដែរតែចុងក្រោយចោរក៏បានវេរមកអោយវិញ។
ស្ថាប័នហិរញ្ញវត្ថុដ៏ធំមួយរបស់ស្វ៊ីស UBS ចាប់ផ្តើមផ្តល់សេវាកម្ម Crypto ETF ដល់មហាសេដ្ធី ហុងកុងដោយបានបើកអោយប្រើប្រាស់នៅថ្ងៃសៅរ៏នេះគួរអោយដឹងផងដែរថាសព្វថ្ងៃមាន crypto ETFs ចំនួន 3 ដែលទទួលបានការទទួលស្គាល់ដោយគណ:កម្មការហុងកុងដែលមានដូចជា Samsung Bitcoin Futures Active ETF, CSOP Bitcoin Futures ETF, CSOP Ether Futures ETF។
ប្រភព: