SEC ទារប្រាក់ពិន័យពី Ripple ចំនួន 770 លានដុល្លារ

រឿងក្តីរវាង SEC និង ក្រុមហ៊ុន Ripple (XRP) បានកើតឡើងជាច្រើនឆ្នាំមកហើយតែកាលពីប៉ុន្មានសប្តាហ៏មុនរឿងក្តីនេះហាកដូចជាមានសភាពធូរស្រាលច្រើនចំពោះក្រុមហ៊ុន Ripple។រហូតដល់ថ្ងៃនេះស្រាប់តែមានរឿងដែលមានទារប្រាក់ពិន័យចំនួនដ៏ច្រើនដល់ទៅ 770 លានដុល្លារពីក្រុមហ៊ុន Ripple លើក្តីដែលថាកាក់ XRP ជាមូលធនវិនិយោគដែលមិនស្របច្បាប់ទៅវិញ។មេធាវីរបស់ Ripple លោក.John Deanton បានអោយដឹងថា SEC បានធ្វើរឿងដ៏គួរអោយអៀនខ្មាសដោយបានពិន័យក្រុមហ៊ុន Ripple ជាទឹកប្រាក់ 770 លានដុល្លារដោយការពិន័យនេះមិនមែនចោទប្រកាន់ថាកាក់ XRP ជាមូនធនវិនិយោគខុសច្បាប់ប៉ុណ្ណោះទេថែមទាំងជាឧទាហរណ៏គម្រាមដល់ក្រុមហ៊ុនគ្រ៊ីបតូដ៏ទៃទៀតផងដែរ។យ៉ាងណាមិញក្រុមហ៊ុន Ripple ក៏មិនព្រមអោយ SEC ពិន័យខ្លួនជាទឹកប្រាក់ដ៏ច្រើនបែបនេះនោះទេក្រុមហ៊ុន Ripple កំពុងរៀបចំឯកសារផ្សេងៗដើម្បីកាត់បន្ថយនៃការពិន័យនេះ។ក្រុមហ៊ុន Ripple កំពុងចាំមើលការកាត់ក្តីរវាង SEC និង Coinbase បើ Coinbase ឈ្នះ SEC អាចនឹងប្រើយុទ្ធិសាស្ត្រថ្មីដើម្បីមកដោះស្រាយជាមួយ Ripple តែបើ Coinbase ចាញ់ក្តីវាអាចធ្វើអោយការសម្រេចរវាង SEC និង Ripple មានការថយចុះ។ការកាត់ក្តីរវាង SEC និង Coinbase នឹងធ្វើឡើងនៅថ្ងៃទី 17 ខែ មករា ឆ្មាំ 2024។

FTX/Alameda បានលក់កាក់ RNDR ចំនួន 974,270 ជាទឹកប្រាក់ 2 លានដុល្លារ និងកាក់ COMP ចំនួន 21,967 ជាទឹកប្រាក់ 995,000 $។យោងតាម Lookonchain បានអោយដឹងថាក្រុមហ៊ុននេះមានកាក់ដល់ទៅ 3.4 ពាន់លានដុល្លារដោយបានវេរទៅ Binance និង Coinbase មួយចំនួនដូចជា: 2,904 $ETH($5.18M), 1,341 $MKR($2.02M), 11,974 $AAVE($1.03M), 198,804 $LINK($2.26M)។

កាក់Stable Coin របស់ JPMorgan មានឈ្មោះថា JPM Coin មានចំនួនការប្រើប្រាស់ប្រចាំថ្ងៃដល់ទៅ 1 ពាន់លានដុល្លារដែលជាចំនួនតូចមកបើធៀបជាមួយនឹងការវេរលុយបែបប្រពៃណីរបស់ក្រុមហ៊ុននេះដែលមានចំនួនដល់ទៅ 10 ពាន់ពាន់លានដុល្លារជារៀងរាល់ថ្ងៃ។

ប្រភព:

Coinpedia