លោក Vitalik បានបកស្រាយពីមូលហេតុដែលខ្លួនបានវេរកាក់ETHចេញ

Vitalik Buterin គឺជាសហស្ថាបនិកនៃគម្រោងកាក់ Ethereum (ETH) ធ្លាប់បានវេរកាក់ ETH ចេញពី Wallet ជាច្រើនហើយបានធ្វើអោយសហគមន៏កាក់នេះគិតថារូបលោកបានវេរកាក់ទាំងនេះទៅលក់ដើម្បីដកលុយមកប្រើប្រាស់ផ្ទាល់ខ្លួន។ថ្ងៃនេះលោក Vitalik បានចេញមកបកស្រាយថាបើសិនជាអ្នកបានឃើញពត៏មានចុះថារូបលោកវេរកាក់ ETH ទៅកាន់វេបសាយទិញលក់គ្រ៊ីបតូនោះមានន័យថារូបលោកមិនបានយកទៅលក់យកលុយប្រើប្រាស់ខ្លូនឯងនោះទេតែភាគច្រើនជាការផ្តល់ជំនួយសប្បុរសធម៏ដល់អង្គការមិនរំពឹងកម្រៃ និង គម្រោងផ្សេងៗទៀតហើយគម្រោងក៏ដូចជាក្រុមទាំងនោះអាចនឹងលក់ដើម្បីផ្គត់ផ្គង់ការចំណាយផ្សេងៗរបស់ពួកគេ។

ប្រភពពីក្រុម Telegram របស់ Fantom Foundation បានអោយដឹងថាដោយសារតែ Google Chrome មានចន្លោះប្រហោងដែលមិនទាន់មានដំណោះស្រាយបានធ្វើអោយ Hot Wallet មួយចំនួនរបស់ Fantom Foundation ត្រូវបានចោរលួចកាក់ដែលបាត់អស់ដល់ទៅរាប់សិបមុឺនដុល្លារតែកាក់នៅក្នុង Cold Wallet មិនត្រូវបានបាត់នោះទេហើយកាក់ដែលបាត់ទាំងនោះគឺជាកាក់របស់ក្រុមការងារ Fantom។

អ្នកប្រើប្រាស់ Coinbase ដែលនៅក្រៅពីសហរដ្ធអាមេរិកអាចធ្វើការទិញលក់កាក់បែប Perpetuals ឬ Future បានហើយសម្រាប់ប្រទេសដែលមានការអនុញ្ញាត្តិ។

ប្រភព:

Warpcast