អ្នកប្រើប្រាស់ Binance US នឹងមិនអាចដកលុយដុល្លារដោយផ្ទាល់ពី Binance បានទៀតទេ

ដូចដែលបានដឹងមួយរយ:ចុងក្រោយមកនេះ Binance US បានជួបបញ្ហាច្រើនជាមួយច្បាប់សហរដ្ធអាមេរិកដែលមានគណ:កម្មាការមូលប័ត្រសហរដ្ធអាមេរិកនៅពីក្រោយរឿងទាំងនេះដោយបានចោទ Binance ថាបានផ្តល់សេវាកម្មជួញដូរកាក់ខុសច្បាប់ និង ខ្វះតម្លាភាពជាមួយនឹងការរក្សាទុកទ្រព្យសម្បត្តិរបស់អ្នកវិនិយោគ។ថ្ងៃនេះ Binance US បានប្រកាសប្រាប់អ្នកវិនិយោគរបស់ខ្លូនថាការដកលុយជាលុយដុល្លារនឹងត្រូវបានបិទហើយបើចង់ដកលុយ Binance ណែនាំអោយប្តូរទៅជា Stable Coin រួចដកតាមរយ: Blockchain វិញហើយលើសពីនឹងទៅទៀតរាល់លុយដុល្លារដែលមាននៅក្នុង Binance ទាំងអស់លែងត្រូវបានធានាការរ៉ាប់រងពី FDIC(the Federal Deposit Insurance Corporation) ទៀតហើយ។

Blockchain Scroll បានប្រកាសបើក Mainnet ជាផ្លូវការហើយនៅថ្ងៃនេះ។ Scroll គឹជា Blokchain ដែលប្រើប្រាស់បច្ចេកវិទ្យា zkEVM ក្នុង Ethereum។ ការបើកជាផ្លូវការនេះផ្តោតសំខាន់ទៅលើការក្រុមអ្នកអភិវឌ្ឃន៏អោយមកបង្កើយហេដ្ធារចនាសម្ព័ន្ធនៅក្នុង Blockchain របស់ខ្លួន។

ប្រភព:

Coindesk