រដ្ធបាលសហរដ្ធអាមេរិកមានកាក់ BTC ជាទឹកប្រាក់ 5ពាន់លានដុល្លារ
រដ្ធបាលសហរដ្ធអាមេរិកគឺជាអ្នកដែលបានកាក់ BTC ច្រើនជាងគេមួយក្នុងលោកប៉ុន្តែរឿងដែលប្លែកពីគេគឺសហរដ្ធអាមេរិកមិនព្រួយបារម្ភថាកាក់ BTC នឹងឡើងឬចុះថ្លៃទេ។ ហេតុអ្វីបានជាសហរដ្ធអាមេរិកមិនព្រួយបារម្ភយើងនឹងមកដឹងទាំងអស់គ្នា។រដ្ធបាលសហរដ្ធអាមេរិកធ្លាប់បានរុឹបអូសកាក់ BTC ដល់ទៅ 200,000 BTC ពីវេបខ្មៅនិងវេបសាយខុសច្បាប់ផ្សេងៗហើយបានរក្សាកាក់ទាំងនោះនៅក្នុង Hardware Wallet ដែលគ្រប់គ្រងដោយក្រសួងយុត្តិធម៏របស់ខ្លួន។បើសហរដ្ធអាមេរិកសម្រេចលក់កាក់ BTC ទាំងនោះវាក៏អាចជះឥទ្ធិផលមិនល្អដល់តម្លៃកាក់ BTC ផងដែរ។រហូតមកដល់សព្វថ្ងៃរដ្ធបាលសហរដ្ធអាមេរិកនៅមានភាពយឺតយ៉ាវក្នុងការប្រកាសថាពួកគេនឹងសម្រេចលក់កាក់ BTC ទាំងនោះនៅពេលណា។ពួកគេនៅចាំកាក់ឡើងថ្លៃបានលក់ឬយ៉ាងណាគឺមិនទាន់ដឹងច្បាស់នោះទេ។រដ្ធបាលមួយនេះបានលក់កាក់ BTC ចំនួន 20,000 BTC រួចមកហើយតែបើមើលពីចំនួនដែលសហរដ្ធអាមេរិកនៅសល់គឺនៅច្រើនណាស់គិតជាលុយដុល្លារគឺ 5 ពាន់លានដុល្លារហើយបើចំនួនកាក់ BTC សរុបរបស់រដ្ធបាលនេះអាចមានច្រើនជាងនេះ។
ក្រុមហ៊ុន Tether បានបង្កក់កាក់នៅក្នុងកាបូបគ្រ៊ីបតូចំនួន 32 ដែលជាប់ពាក់ព័ន្ធនឹងភរវកម្មនិងសង្គ្រាមនៅអ៊ុយក្រែន និង អ៊ីស្រាអ៊ែល។
ចេញមកទៀតហើយមិនដឹងពេលណាបានបើកអោយពិតប្រាកដនោះទេគម្រោងកាក់ PI ដែលចែក Free កន្លងមកនេះបានមានពាក្រចចាមអារាមមកថានឹងបើក Mainnet របស់ខ្លូននៅក្នុងខែមីនា ឬ មិថុនាឆ្នាំ 2024ដោយគម្រោងនេះធ្លាប់បានចេញប្រកាសម្តងហើយថានឹងបើកនៅខែ មីនា ទៅ មិថុនាឆ្នាំមុនតែបានបោកមិនបើកនោះទេ។អ្នកដែលធ្លាប់តែគាំទ្រគម្រោងនេះនាំគ្នាអស់សង្ឃឹមជាមួយនឹងគម្រោងនេះដោយសារមិនបានធ្វើតាមការសន្យា។
ប្រភព: