បែករឿងពាក់ព័ន្ធនឹងការក្ស័យធនរបស់ FTX

FTX គឺជាវេបសាយជួញដូរគ្រ៊ីបតូដ៏ធំមួយក្នុងលោកដែលបានក្ស័យធនកាលពីឆ្នាំមុន។ FTX យកកាក់អ្នកវិនិយោគអោយក្រុមហ៊ុន Alameda Research យកទៅជួញដូរក្នុងទីផ្សារហើយក្រុមហ៊ុន Alameda Research បានជួញដូរខាតលុយអស់។នៅក្នុងការកាត់ក្តីទៅលើក្រុមហ៊ុន FTX ថ្ងៃនេះបានរកឃេីញថា មុន FTX ក្ស័យធនមួយខែបុគ្គលិកក្រុមហ៊ុន Alameda Research សាខាសហរដ្ធអាមេរិកបានរកឃើញចន្លោះប្រហោងនៅក្នុងក្រុមហ៊ុន Alameda Research ដែលអាចធ្វេីអោយដកលុយរបស់អ្នកវិនិយោគរាប់ពាន់លានដុល្លារបានពួកគេបានព្យាយាមរាយការណ៏ទៅថ្នាក់លើដែរតែមិនមានការដោះស្រាយនោះទេ។នៅក្នុងកូដរបស់ FTX គឺអនុញ្ញាត្តិអោយក្រុមហ៊ុន Alameda Research អាចមានលុយដក 65 ពាន់លានដុល្លារបានមានន័យថា Alameda Research អាចខ្ចីលុយពី FTX បានដល់ទៅ 65 ពាន់លានដុល្លារ។

ប្រទេស អ៊ីរ៉ាក់ចាប់ផ្តើមបិទការដកលុយជាលុយដុល្លារ។

ប្រភព:

WSJ