សំណើរតវ៉ាលើការវិនិច្ឆ័យក្តីដែលស្នើរដោយ SEC ទៅលើ Ripple ត្រូវបានច្រានចោល

ចៅក្រមរបស់សហព័ន្ធសហរដ្ធអាមេរិកបានច្រានចោលសំណើរតវ៉ារបស់គណ:កម្មាការមូលប័ត្រសហរដ្ធអាមេរិក SEC ទៅលើប្តឹងតវ៉ាជាមួយក្រុមហ៊ុន Ripple (XRP)។ ការច្រានចោលនេះគឺដោយសារ SEC មិនបានបំពេញតួនាទីរបស់ខ្លូនក្រោមច្បាប់ដើម្បីសួរសំណួរដែលស្ថិតនៅក្រោមអំណាចនៃច្បាប់។ការច្រានចោលនេះមិនមែនបញ្ជាក់ថា SEC ចាញ់ 100% ទេព្រោះនៅមានក្តីដែលត្រូវដោះស្រាយជាមួយ Ripple ទៀតនៅខែមេសា ឆ្មាំ 2024ហើយ SEC អាចដាក់សំណើរតវ៉ាបន្តទៀតក្រោយពេលកាត់ក្តីចប់។

ថ្ងៃនេះ Ripple ទទួលបានសិទ្ធិផ្តល់សេវាកម្មទូទាត់ប្រាក់ឌីជីថលក្នុងប្រទេសសិង្ហបុរី។

គម្រោង Orbiter Finance បានចេញមកបកស្រាយថាពួកគេមិនបាន Rug Pull (យកលុយរត់) ទៅលើអតិថិជនទេហើយមូលហេតុដែល Discord របស់ខ្លួនត្រូវបានបិទគឺដោយសារក្រុមការងាររបស់ Discord បានបិទដោយមិនបានប្រាប់មូលហេតុ។

គម្រោងកាក់ Stable Coin ក្នុង Blockchain Cardano ឈ្មោះ Ardana ត្រូវបានគេរកឃើញថាបានយកលុយអ្នកវិនិយោគទៅ ជួញដូររហូតបានខាតលុយអស់។

អ្នកប្រើប្រាស់ Friend .tech ចំនួន 4 រូបត្រូវបានគេលួចកាក់អស់ចំនួន 100 ETH ក្នុងរយ:ពេលមិនដល់មួយសប្តាហ៏។

ប្រភព:

Cointelegraph