Coinbase ទទួលបានសិទ្ធិផ្តល់សេវាកម្មកាក់ឌីជីថលក្នុងប្រទេសសិង្ហបុរី

Coinbase បានទទួលសិទ្ធិផ្តល់ជូននូវសេវាកម្មកាក់ឌីជីថលក្នុងប្រទេសសិង្ហបុរី។ Coinbase គឺជាវេបជួញដូរកាក់គ្រ៊ីបតូដ៏ល្បីឈ្មោះមួយក្នុងសហរដ្ធអាមេរិកតែដោយសារតែច្បាប់នៅសហរដ្ធអាមេរិកបានជម្រុញអោយក្រុមហ៊ុនមួយនេះត្រូវតែស្វែងរកប្រទេសផ្សេងៗដែលអាចអនុញ្ញាត្តិអោយខ្លួនបើកនៅប្រទេសពួកគេបាន។កាលពីខែមិថុនាកន្លងមកនេះគណកម្មាការមូលប័ត្រសហរដ្ធអាមេរិកបានប្តឹងក្រុមហ៊ុនមួយនេះពីបទលក់កាក់ដែលខុសច្បាប់។ជាមួយនឹងសិទ្ធិដែល Coinbase ទទួលបានពីសិង្ហបុរីអាចធ្វើអោយ Coinbase ផ្តល់សេវាកម្មជូនដល់អតិថិជនធម្មតាក៏ដូចជាក្រុមហ៊ុនផ្សេងៗទៀតផងដែរ។

Chainlink បានចាប់ដៃគូរជាមួយក្រុមហ៊ុនធនាគារ Australia and New Zealand Banking Group (ANZ) ដើម្បីសិក្សាទៅលើករណីសិក្សាលើបច្ចេកវិទ្យា Cross-Chain Interoperability Protocol ដែលអាចអនុញ្ញាត្តិអោយ ANZ អាចបង្កើតកាក់ ANZ ដែលអាចផ្ទេរពី Blockchain មួយទៅBlockchain មួយទៀតដ៏ងាយស្រួល។

ធនាគារដ៏ធំមួយក្នុងលោក UBS បានតេស្តទៅលើមូលធនឌីជីថលនៅក្នុង Blokchain Ethereum។ UBS បានធ្វើតេស្តទៅលើប្រព័ន្ធជាវជាប្រចាំ និង ការដកមូលធនផ្សេងៗដោយUBS បានប្រើប្រាស់សេវាកម្មដែលក្រុមហ៊ុនខ្លួនបានបង្កើតក្នុង Blockchain Ethereum។

ប្រភព:

TheBlock