Google Cloud បានក្លាយទៅជា Validator Node របស់ Polygon

Polygon Labs បានប្រកាសកាលពីថ្ងៃទី 29 ខែ កញ្ញានេះថា Google Cloud បានក្លាយទៅជា Validator Node មួយរបស់ខ្លួន។ Polygon គឺជាគម្រោង Layer2 របស់ Ethereum ដែលប្រើប្រាស់បច្ចេកវិទ្យា Proof-of-Stake ជួយអោយអស់ថ្លៃ Fee ថោកនិងមានល្បឿនលឿន។មកដល់សព្វថ្ងៃ Polygon មាន Validator ជាង 100 ហើយ។ជាទូទៅដើម្បីក្លាយជា Validator Node របស់គម្រោងណាមួយបានអ្នកត្រូវមានកាក់របស់គម្រោងនោះទៅដាក់ Stake ដើម្បីទទួលបានអំណាចក្នុងការបោះឆ្នោត។នេះអាចមិនមែនជាគម្រោងតែមួយទេដែលGoogle Cloud បានក្លាយជា Validator Node វាអាចមានគម្រោងដ៏ទៃផ្សេងទៀតដែល Google Cloud អាចចូលទៅធ្វើជា Validator Node ផងដែរ។

ស្ថាបនិករបស់ ក្រុមហ៊ុនគ្រ៊ីបតូThree Arrows Capital ត្រូវបានចាប់ខ្លួននៅសិង្ហបុរី។លោក Su Zhu ត្រូវបានចាប់ខ្លួនខណ:ដែលរូបលោកកំពុងតែព្យាយាមចាក់ចេញពីប្រទេសសិង្ហបុរី។Three Arrows Capitalគឺជាក្រុមហ៊ុនគ្រ៊ីបតូដែលបានក្ស័យធនដោយសារការដួលរលំរបស់ Terra Lunaដោយក្រុមហ៊ុន Three Arrows Capital នេះធ្លាប់មានលុយដល់ទៅ 550 លានដុល្លារមុន Terra Luna ក្ស័យធន។លោក Su Zhu និង ដៃគូរលោកមួយរូបទៀតឈ្មោះ Zach Davies បានទទួលលិខិតថ្គល់ទោសបន្ទាប់ពីពួកគេទាំងពីរមុនព្រមសហការទៅលើការសេុីបអង្គេតទៅលើទិន្នន័យសាច់ប្រាក់របស់ក្រុមហ៊ុនពួកគេ។លោក Su Zhu និងត្រូវបានឃុំខ្លួនរយ:ពេល 4 ខែរីឯដៃគូររបស់លោកមិនទាន់ចាប់ខ្លួនបាននៅឡើយទេ។

ប្រភព:

Cointelegraph