ធនាគារនៃការវិនិយោគ Citigroup ចាប់ផ្តល់សេវាកាក់ឌីជីថលសម្រាប់ស្ថាប័នហិរញ្ញវត្ថុ
Citigroup គឺជាធនាគារវិនិយោគដែលមានទ្រព្យសម្បត្តិកំពុងតែគ្រប់គ្រងចំនួន 1.72 ពាន់ពាន់លានដុល្លារបានដាក់អោយប្រើសេវាកម្មកាក់ឌីជីថលដែលប្រើប្រាស់ Blockchain ផ្ទាល់ខ្លូនជូនស្ដាប័នវិនិយោគ។ជាមួយនឹងសេវាកម្មនេះស្ថាប័នវិនិយោគអាចវេរលុយចេញនិងចូលឆ្លងប្រទេសបានយ៉ាងរហ័សហើយសេវាកម្មនេះនឹងបើកអោយប្រើ 24/7។
Citigroup បានធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូន Maersk ដើម្បីធ្វើការសាកល្បងទៅលើសេវាកម្មទូទាត់ប្រាកដោយពីដើមមកក្នុងឧស្សាហកម្មគឺមានជួបបញ្ងាច្រើនទាក់ទងនឹងការទូទាត់ប្រាក់។ហើយការសាកល្បងនេះក៏បានទទួលជោគជ័យផងដែររួចមកហើយ។
ក្រោយការធ្វើសវនកម្មទៅលើ Binance US និយតករបានអោយដឹងខ្លួនជួបរឿងពិបាកក្នុងការធានាថា Binance US ពិតជាមានលុយរបស់អ្នកវិនិយោគគ្រប់ចំនួន។ហើយនៅថ្ងៃនេះ SEC បានស្នើរតុលាការច្រានចោលសំណើររបស់ Binance ដើម្បីអោយនិយតករអាចត្រួតពិនិត្រ Binance US សារឡើងវិញតែតុលាការបានបដិសេធដោយបានធ្វើការសម្របសម្រួលអោយ SEC និង Binance US មានការចរចាគ្នាដោយអោយ SEC ជួយដាក់សំណើរអោយជាក់លាក់ណាមួយ និង អោយ Binance US ផ្តល់ពត៏មានលម្អិតទៅលើការរក្សាទុកទ្រព្យសម្បត្តិរបស់អ្នកវិនិយោគ។
ថ្ងៃនេះកាក់ BTC ឡើងថ្លៃមកវិញដោយសារតែពត៍មានទាក់ទងនឹង Crypto Exchange Mt.GOX បានពន្យាពេលនៃការសងកាក់អោយអ្នកវិនិយោគវិញ។ Mt.GOX គឺជា Crypto Exchange របស់ជប៉ុនដែលបានប្រកាសក្ស័យធនដោយសារចោរលួចកាក់ចង់អស់។ហើយសព្វថ្ងៃមាននៅសល់កាក់ 142,000 BTC ($3.9 billion), 143,000 BCH ($31.3 million) and 69 billion Japanese yen ($467 million)ដែលនឹងផ្តល់ជូនអ្នកវិនិយោគវិញក្នុងចំណែកណាមួយ។ហើយមានដំណឹងមកថាវានឹងពន្យាពេលជូនអ្នកវិនិយោគវិញដោយលើកទៅឆ្នាំ 2024។
និយតករទីក្រុង New York ដកកាក់ DOGE និង XRP ចេញពីបញ្ជីខៀវដោយសារកាក់ទាំងពីរនេះពុំបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់។
ប្រភព: