គ្រ៊ីបតូCasino ឈ្មោះ Stake របស់អូស្ត្រាលីត្រូវបានចោរវាយប្រហារយកកាក់អស់ 40 លានដុល្លារ

Stake . com គឺជា Platform Casino ដែលអ្នកប្រើប្រាស់ដាក់កាក់គ្រ៊ីបតូចូលហើយអាចលេងល្បែងនិងភ្នាល់កីឡាជាច្រើនប្រភេទមានដើមកំណើតក្នុងប្រទេសអូស្ត្រាលី។ Platform មួយនេះប្រើប្រាស់ Blockchain Ethereum។ថ្ងៃនេះ Platform Stake ត្រូវបានក្រុមចោរវាយប្រហារបើយោងតាម Cybers បានអោយដឹងថាចោរបានលួចយកលុយចេញប្រមាណ 16 លានដុល្លារហើយ ZachXBT បានបន្ថែមពី Cybers ថាចោរបានលួចកាក់បានប្រមាណ 15.7 លានដុល្លារនៅក្នុង Blockchain Ethereum និង 25.6 លានដុល្លារពីBlockchain Polygon និង Binance Smart Chain។ជាបឋមពួកគេអោយដឹងថាការលួចនេះគឺអាចមកពី Stake បានធ្វើអោយ Private key របស់ខ្លួនបាត់ហើយធ្លាក់ចូលក្នុងដៃចោរ។ពេលនេះ Stake នៅមានកាក់ចំនួន 340,000$ ជាកាក់ ETH, 2.1 លានដុល្លារជាកាក់ដ៏ទៃផ្សេងទៀតនៅក្នុង Wallet របស់ខ្លួនហើយគម្រោងមួយនេះបានបិទមិនអោយអ្នកប្រើប្រាស់វេរកាក់ចេញនោះទេ។Stake រកប្រាក់ចំណូលបាន 2.6 ពាន់លានដុល្លារកាលពីឆ្នាំ 2022 បើយោងតាម Financial Time។

ក្រុមហ៊ុន Tether ដែលជាក្រុមហ៊ុននៅពីក្រោយកាក់ USDT បានទិញមូលប័ត្រសហរដ្ធអាមេរិកដល់ទៅ 72.5 ពាន់លានដុល្លារឈរលំដាប់លេខ 22 ក្នុងលោកខណ:ដែរក្រុមហ៊ុន Circle ម្ចាស់គម្រោង USDC មានមូលប័ត្រសហរដ្ធអាមេរិកចំនួន 8.389 ពាន់លានដុល្លារ។

Master Card បានពង្រីកសេវាកម្មទូទាត់ប្រាក់(គ្រ៊ីបតូ)ឆ្លងប្រទេសទៅក្នុង Blockchain Ethereum និង Solana ដោយបានចាប់ដៃគូរជាមួយក្រុមហ៊ុន Worldpay និង Nuvei។

ប្រភព:

https://www.coindesk.com/business/2023/09/04/crypto-casino-stake-targeted-in-reported-40m-exploit/