កាក់ Pepe ធ្លាក់ជាង 15% ដោយសាររឿងនេះ

កាលពីព្រឹកមិញនេះកាក់ Meme Coin ដែលមានឈ្មោះថា Pepe បានធ្លាក់ជាង 15% ដោយសារតែក្រុមការងាររបស់កាក់នេះបានវេរកាក់ Pepe ដែលមានតម្លៃប្រមាណលានដុល្លារទៅកាន់ Crypto Exchange ខាងក្រៅដោយមិនបានប្រាប់ដំណឹងដល់អ្នកវិនិយោគនោះទេធ្វើអោយអ្នកវិនិយោគមានភាពភ័យខ្លាចក្រុមការងាររបស់កាក់មួយនេះ Rug Pull យកលុយរត់។កាក់ដែលពួកគេបានវេរចេញនោះគឺស្មើនឹង3.8% នៃចំនួនកាក់ Pepe សរុបហើយវាវេរទៅដាក់ក្នុង OKX ចំនួន 8.2 លានដុល្លារ, Binance 6.5 លានដុល្លារ, Bybit ចំនួន 434,000$ និងទៅ Wallet ដែលមិនស្គាល់មួយទៀតចំនួន 400,000$។លើសពីនឹងទៅទៀតក្រុមការងាររបស់កាក់នេះបានកែ Wallet របស់ខ្លួនទៀតផងដោយអនុញ្ញាត្តិអោយតែ 2 នាក់អនុញ្ញាត្តិក្នុងចំណោម 8 នាក់គឺអាចវេរកាក់ចេញបានហើយពីដើមត្រូវការ 5 នាក់ដើម្បីអនុញ្ញាត្តិ។សព្វថ្ងៃក្នុង Wallet នោះនៅមានកាក់ចំនួន 10 លានដុល្លារទៀត។

Binance ត្រៀមអោយអ្នកវិនិយោគអាចជួញដូរគូរកាក់ BTC/TUSD ដោយមិនអស់ថ្លៃ Fee ចាប់ផ្តើមពីថ្ងៃទី 7 ខែកញ្ញានេះតទៅ។

Master card និង Visa បានបញ្ឈប់ការចាប់ដៃគូរជាមួយ Binance ក្នុងការផ្តល់សេវាទៅលើគ្រ៊ីបតូ។

ក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុ ArkInvest និង 21Shares បានដាក់សំណើរសុំបើកផ្តល់សេវា Ethereum Futures ETF ព្រមៗគ្នា។

ប្រភព:

https://cointelegraph.com/news/pepe-token-plunges-strange-token-transfers-fears-rug-pull