មាន Crypto Wallet តែ 6 ប៉ុណ្ណោះក្នុងចំណោម 45 ដែលបានទទួលការពិសោធន៏ផ្នែកសុវត្ថិភាព
Crypto Wallet គឺជាកម្មវិធីសម្រាប់អោយអ្នកវិនិយោគប្រើដើម្បីរក្សាកាក់គ្រ៊ីបតូរបស់ពួកគេដោយខ្លួនឯង។មានរឿងមួយសំខាន់ដែលអ្នកប្រើប្រាស់ត្រូវតែដឹងគឺការរក្សាសុវត្ថិភាព Private key ដែលបានពីការប្រើប្រាស់ Recovery phrase(12 ឬ 24 ពាក្រ)ព្រោះបើចោរបាន Private key ឬ Recovery phrase នោះហើយចោរនឹងអាចដកកាក់ដែលមានក្នុង Wallet នោះបានតែម្តង។សម្រាប់ Crypto wallet វិញគឺមានច្រើនសំបូរបែបណាស់ហើយ Crypto wallet ទាំងនោះខ្លះបានឆ្លងកាត់ការត្រួតពិនិត្រសុវត្ថិភាពរីឯខ្លះទៀតមិនបានឆ្លងកាត់ការត្រួតពិនិត្រសុវត្ដិភាព។ឧទាហរណ៏: យោងតាមការរាយការណ៏របស់ក្រុមហ៊ុនរក្សាសុវត្ថិភាព CER បានអោយដឹងថាមាន Crypto wallet តែ 6 ប៉ុណ្ណោះដែលបានឆ្លងកាត់ការត្រួតពិនិត្រសុវត្ថិភាពក្នុងចំណោម Crypto wallet ចំនួន 45។ Crypto wallet ដែលបានទទួលការត្រួតពិនិត្រសុវត្ថិភាពមកដល់ពេលនេះមានដូចជា MetaMask, ZenGo, Rabby, Trust Wallet ,Coinbase wallet និង Ledger live។
រឿងក្តីរវាង SEC និង Ripple Lab (XRP) នៅមិនទាន់ចប់នៅឡើយទេដោយតុលាការសហរដ្ធអាមេរិកនឹងបើកការជម្រះម្តងទៀតនៅត្រីមាសទី 2 ឆ្នាំ 2024។
គម្រោង Base របស់ Coinbase បានបើកអោយប្រើជាផ្លូវការហើយអ្នកប្រើប្រាស់អាចទៅលេងDapp និង ចូលរួមកម្មវិធីរបស់គម្រោងនេះបាន។
BNB Chain (BSC) ត្រៀមធ្វើការ Hard fork(ការធ្វើបច្ចុប្បន្នភាពទ្រង់ទ្រាយធំ) ចំនួន 2 លើកក្នុងខែសីហានេះដោយកំណត់យកថ្ងៃទី 10 និង 30។ការ Hardfork លើកនេះគឺដើម្បីពង្រឹងប្រព័ន្ធសុវត្ថិភាព និង ប្រសិទ្ធិភាពរបស់Blockchain មួយនេះ។
ប្រភព: