ចោរដែលបានលួចកាក់ Curve ចាប់ផ្តើមវេរកាក់សងវិញហើយ

ចោរដែលបានវាយប្រហារគម្រោង Curve កាលពីថ្ងៃ30 កក្កដា ហើយយកកាក់ទៅបាន 61 លានដុល្លារបានវេរកាក់អោយម្ចាស់គម្រោងវិញខ្លះៗហើយដោយបានវេរអោយចំនួន 4,820.55 Alchemix ETH (alETH)ឬ 8,889,118 លានដុល្លារទៅអោយ Alchemix Finance និង 1ETH ទៅអោយ Curve Finance។ ក្រុម Alchemix Finance គឺជាក្រុមដែលទទួលរងគ្រោះធ្ងន់ជាងគេក្នុងការវាយប្រហារលើកនេះ។ កាលពីថ្ងៃទី 4 ខែសីហាចោរបានផ្ញើរសារអោយក្រុមការងារ Curve និង Alchemix Finance ថាពួកគេនឹងវេរកាក់អោយវិញព្រោះពួកគេមិនចង់ធ្វើបាបគម្រោងមួយនេះមិនមែនពួកគេខ្លាចត្រូវបានចាប់ខ្លួននោះទេ។

Binance ចាប់ផ្តើមទទួលកាក់ 22 ប្រភេទទៀតជាកាក់ដែលអាចយកមកបញ្ជាំដើម្បីខ្ចីកាក់ពី Binance បានដោយកាក់ទាំងនោះរួមមាន Shiba Inu, COMP, THETA។តាមមើល Binance អាចនឹងផ្តល់សេវាទិញលក់កាក់ BONE របស់គម្រោង Shiba ផងដែរខណ:ដែល Shibarium អាចនឹងបើកអោយប្រើប្រាស់នៅខែសីហានេះ។

គម្រោង WorldCoin មានចន្លោះប្រហោងធំមួយដែលរកឃើញដោយ Certik ហើយត្រូវបានដោះស្រាយរួចរាល់ហើយ។ ចន្លោះប្រហោងនោះគឺ កូដរបស់ WorldCoin គឺអនុញ្ញាត្តិអោយអ្នកប្រើប្រាស់អាចក្លាយជា Operator បានដោយមិនចាំបាច់មានលក្ខខណ្ឌពិសេសអ្វីទាំងអស់។

ប្រភព:

Cointelegraph

Cointelegraph