Binance បានប្រកាសគម្រោងLaunchpad ទី 32

Binance បានប្រកាសព្រឹត្តិការណ៏ Launchpad ទី 32 របស់ខ្លួនដែលគម្រោងកាក់លើកនេះមានឈ្មោះថា Arkham (ARKM)។ក្នុងព្រឹត្តិការណ៏នេះអ្នកវិនិយោគត្រូវមានកាក់ BNB ហើយ Binance នឹងចាប់ផ្តើមគណនាចាប់តាំងពីថ្ងៃទី 11 វេលាម៉ោង7 ព្រឹកតទៅ។​Binance នឹងចាប់ផ្តើមរាប់កាក់ BNB ដែលអ្នកវិនិយោគមានហើយគណនារហូតដល់ថ្ងៃទី 17 ម៉ោង 7 ព្រឹក។តើអ្នកអាចទិញកាក់ ARKM បានចំនួនប៉ុន្មានកាក់គឺអាស្រ័យលើចំនួននៃអ្នកចូលរួមហើយនឹងកាក់ BNB ដែលអ្នកមាននៅចន្លោះពេលគណនារបស់ Binance ។ ដោយក្នុង Launchpad Binance នឹងលក់កាក់នោះក្នុងតម្លៃ 0.05 USD ក្នុងមួយកាក់ហើយលក់ក្នុងចំនួន 2,500,000 USD ដែលម្នាក់អាចទិញបានច្រើនបំផុតគឺ 15,000 USD ឬ 300,000 ARKM។

កាលបរិច្ឆេទសំខាន់:

  1. ថ្ងៃទី 11 ម៉ោង 7 ព្រឹក ដល់ 17 ម៉ោង 7ព្រឹកគឺជាពេលដែលអ្នកត្រូវមានកាក់ BNB ព្រោះ binance ចាប់ផ្តើមរាប់ជារៀងរាល់ម៉ោង។
  2. ថ្ងៃទី 17 វេលាម៉ោង 1ថ្ងៃ ដល់ 18 វេលាម៉ោង 1 អ្នកដែលមានសិទ្ធិទិញចាំបាច់ត្រូវដាក់កាក់ BNB ទៅ Lock ដើម្បីត្រៀមទិញ។
  3. 18 វេលាម៉ោង 1 ដល់ 18 វេលាម៉ោង 2 បិទការ Lock កាក់ត្រៀមស្តាប់លទ្ធផល។
  4. 18 ម៉ោង 2 កាក់BNB ដែលមានសិទ្ធិទិញនឹងត្រូវបានប្តូរទៅជាកាក់ ARKM ហើយសល់ប៉ុន្មាន Binance នឹងផ្តល់ជូនវិញ។

ប្រភព:

https://www.binance.com/en/support/announcement/introducing-the-arkham-arkm-token-sale-on-binance-launchpad-6ad1921b56fb4b369f9cf3e4449e62e2