គម្រោងកាក់ Pi កំពុងត្រូវបានរដ្ធបាលវៀតណាមសេុីបអង្គេត

នាយកដ្ឋានសន្តិសុខតាមអ៊ីនធឺណិត និងទប់ស្កាត់ឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់របស់វៀតណាមបានប្រកាសកាលពីថ្ងៃសុក្រថាពួកគេកំពុងតែធ្វើការសេុីបអង្គេតទៅលើគម្រោងកាក់ PI ពួកគេសង្ស័យថាគម្រោងនេះបោកប្រាស់អ្នកវិនិយោគដោយវិធីបោកបែបពីរ៉ាមីតឬ Multi-marketing models។ដោយមន្ត្រីគ្រប់តំបន់បានកំពុងចាត់វិធានការតាមដានយ៉ាងល្អិតល្អន់ទៅលើសកម្មភាពរបស់គម្រោងកាក់ PI។ លោក Le Xuan Minh ជារដ្ធមន្ត្រីដឹកនាំរបស់នាយកដ្ឋានសន្តិសុខតាមអ៊ីនធឺណិត និងទប់ស្កាត់ឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់បានអោយដឹងថាដំណើរការរបស់គម្រោងកាក់ PI មានភាពស្មុគស្មាញដោយមិនមានការគ្រប់គ្រងច្បាស់លាស់ហើយមិនមានសកម្មភាពអ្វីដើម្បីរកលុយចូលក្រុមហ៊ុននេះទេ។

លោកក៏បានហាមមិនអោយប្រជាជនលេងឬវិនិយោគទៅលើគម្រោងណាដែលអោយប្រាក់ចំណេញឬការប្រាក់ច្រើនៗនោះទេ ឬ​ មួយទៀតគឺគម្រោងដែលមានការបបួលអ្នកលេងក្រោយដើម្បីអោយអ្នកលេងចាស់ៗបានប្រាក់ចំណេញហាមដាច់ខាតកុំលេងឬវិនិយោគ។មានអ្នកវិនិយោគខ្លះបានអោយដឹងថាខ្លួនបានកាក់ PI មកដោយ Free ហើយពួកគេនៅតែជឿលើគម្រោងមួយនេះតែការពិតពួកគេអត់ដឹងទេថា PI Network កំពុងតែប្រមូលពត៍មានសំខាន់ៗរបស់ពួកគេដោយប្តូរជាមួយកាក់ PI ដែលមិនមានតម្លៃ។

ប្រភព:

https://e.vnexpress.net/news/news/vietnam-launches-investigation-into-cryptocurrency-pi-4623837.html