ធនាគារ JPMorgan បានដាក់អោយប្រើ JPM Coin ដើម្បីទូទាត់ប្រាក់នៅអ៊ឺរ៉ុប

JPMorgan គឺជាធនាគារវិនិយោគដ៏ធំមួយរបស់សហរដ្ធអាមេរិកបានពង្រីកការប្រើប្រាស់គម្រោង Blockchainរបស់ខ្លួនចូលក្នុងវិស័យធនាគារប្រពៃណីតាមរយ:ការដាក់អោយប្រើបច្ចេកវិទ្យា Blockchain ក្នុងការផ្ទេរប្រាក់។ដោយនៅថ្ងៃនេះអ្នកនាំពាក្ររបស់ JPMorgan បានប្រាប់ Cointelegraph ថាធនាគាររបស់ខ្លួនបានដាក់ការទូទាត់ប្រាក់តាមរយ: Blockchain សម្រាប់ស្ថាប័នហិរញ្ញវត្ថុធំរបស់អ៊ឺរ៉ុបហើយ។

Blockchain នេះបានសម្រេចការផ្ទេរលុយEuro ដោយកាក់ JPM Coin ជាលើកដំបូងកាលពីថ្ងៃទី 21 ខែ មិថុនាកន្លងមកនេះ។ក្រុមហ៊ុនដែលបានប្រើសេវាកម្មនេះគឺ ក្រុមហ៊ុនអាឡឺម៉ង់ឈ្មោះ Siemens។ជាមួយបច្ចេកវិទ្យានេះស្ថាប័នឬសាជីវកម្មធំអាចធ្វើការវេរប្រាក់បាន 24/7 ជាមួយនឹងល្បឿនលឿនទៀតផង។

JPM Coin ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ2019 ហើយមានតួលេខវេរលុយដល់ទៅ 300 ពាន់លានដុល្លាររួចមកហើយដែរ។គម្រោងនេះគឺកំពុងតែពង្រីកខ្លួនបន្តទៅទៀតព្រោះតួលេខវេរលុយប្រចាំថ្ងៃមានការកើនឡើងខ្លាំងរហូតដល់ក្បែរ 10 ពាន់ពាន់លានដុល្លារ។ JPM Coin ប្រើប្រាស់ប្រព័ន្ធមួយដែលមានឈ្មោះថា Onyx Coin ។

ប្រភព:

https://cointelegraph.com/news/jp-morgans-jpm-coin-introduces-euro-denominated-payments