Bitcoin បានបង្កើតសេដ្ធីគ្រ៊ីបតូថ្មីចំនួន 48,000 នាក់ក្នុងឆ្នាំ 2023

មិនមែនដំបូន្មានក្នុងការវិនិយោគ

នៅដើមឆ្នាំ 2023 កាក់BTC បានឆ្លងកាត់ភាពវឹកវរយ៉ាងខ្លាំងទៅលើតម្លៃរបស់វាតែយ៉ាងណាក៏ដោយក៏នៅមានអ្នកទទួលបានកម្រៃពីច្រើនគួរសមដែរដោយពួកគេបានទិញកាលពីឆ្នាំ 2022 បើគិតមកដល់សព្វថ្ងៃមានអ្នកខ្លះចំណេញដល់ទៅ 50%។ មានសេដ្ធីគ្រ៊ីបតូថ្មីដល់ទៅ 48,000 រូបដែលបានវិនិយោគតាំងពី 2022។

ពាក្រថាសេដ្ធីគ្រ៊ីបតូមានន័យថាពួកគេមានកាក់ដែលគិតជាលុយដុល្លារគឺ ច្រើន ឬ ស្មើ 1 លានដុល្លារ។ដោយកាលពីខែមករាដើមឆ្នាំមាន Wallet ដែលមានកាក់ច្រើនជាង 1 លានដុល្លារចំនួន 28,084 wallet ហើយមកដល់ថ្ងៃនេះមានwallet ដែលមានកាក់ច្រើនជាងមួយលានដុល្លារចំនួន 76,078 wallet កើនដល់ទៅ 47,994 Wallet។ក្នុងចំណោមWallet ទាំងនោះមាន Wallet ចំនួន 5,331 ដែលមានកាក់គិតជាលុយច្រើនជាង 10 លានដុល្លារ។