ប្រធាន SEC ធ្លាប់ស្នើរធ្វើជាទីប្រឹក្សាអោយ Binance

លោក Gary Gensler គឺជាប្រធានរបស់ SEC ដែលបានដាក់ពាក្របណ្តឹង Binance និង Coinbase កាលពីប៉ុន្មានថ្ងៃមុននេះ។ ថ្ងៃនេះ មេធាវីរបស់ Binance បានមកបើករឿងអាថ៏កំបាំងមួយរវាង Gary Gensler និង Binance រួមទាំងចង់អោយលោក Gary Gensler ដកខ្លួនចេញពីក្តីនេះផងដែរ។រឿងអាថ៏កំបាំងដែលមេធាវី Binance បានមកទំលាយនោះមានដូចខាងក្រោម:

លោក Gary Gensler ធ្លាប់ស្នើសុំ Binance អោយខ្លួនធ្វើជាទីប្រឹក្សាកាលពីឆ្នាំ 2019 ដែលកាលនោះលោក Gensler នៅជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ MIT នៅឡើយពេលនោះលោកបានទៅជួប CZ នៅប្រទេសជប៉ុន។កាលពីចុងឆ្នាំ 2019 លោក Gensler ថែមទាំងបានផ្ញើលិខិតមួយច្បាប់ដល់ CZ​ បំណងល្អរបស់ខ្លួនទៅសភាមុននឹងBinance ត្រូវបញ្ជាក់សភាអំពីភាពសុច្ចរិតរបស់ក្រុមហ៊ុនខ្លួន។តែក្រោយមកលោក Gensler នៅតែមិនទទួលបានតំណែងជាទីប្រឹក្សារបស់ Binance។ នៅឆ្នាំ 2021 លោក Gensler ក៏បានក្លាយជាប្រធានSEC ក្រោមការដឹកនាំរបស់លោក Joe Biden។ នៅឆ្នាំ 2023 ក៏បានដាក់ពាក្រប្តឹង Binance និងគ្រ៊ីបតូ Exchange ផ្សេងៗទៀត។

មួយរយ:ចុងក្រោយនេះនាយកប្រតិបត្តិរបស់ Bitcoin Magazine សម្តែងភាពព្រួយបារម្ភខ្លាចក្រុមហ៊ុន Crypto Exchange ប្រកាសក្ស័យធនហើយអ្នកវិនិយោគមិនអាចដកកាក់របស់ខ្លួនបានផងដែរ។

ប្រភព:

https://www.cnbc.com/2023/06/07/binance-lawyers-say-sec-chair-gensler-offered-to-be-advisor-in-2019.html