Binance និង Coinbase ត្រូវបាន SEC ប្តឹង

SEC គឺជាគណ:កម្មការមូលបត្ររបស់សហរដ្ធអាមេរិកមានទួលនាទីសំខាន់ក្នុងការគ្រប់គ្រងការធ្វើពាណិជ្ឈកម្មទៅលើទ្រព្យសម្បត្តិវិនិយោគដូចជាភាគហ៊ុនជាដើម។ កាលពីយប់មិញនេះបន្ទាប់ពីបានប្តូរ CEO របស់ខ្លួន Binance ក៏ត្រូវបាន SEC ប្តឹងពីបទពាក់ព័ន្ធនឹងការលក់កាក់ដែលជាទ្រព្យសម្បត្តិវិនិយោគដែលមិនបានសំុច្បាប់នៅសហរដ្ធអាមេរិកទោះបីជា Binance ប្រកែកថាខ្លួនលក់កាក់ទាំងនោះសម្រាប់តែអ្នកដែលរស់នៅក្រៅពីសហរដ្ធអាមេរិកក៏ដោយក៏ SEC នៅតែចោទថា Binance បានអនុញ្ញាត្តិអោយប្រជាជនសហរដ្ធអាមេរិកទៅ Trade ក្នុង Binance .com ដែលជា Platform សាកលរបស់ Binance បាន។SEC បានចោទទៀតថា Binance បានគ្រប់គ្រងលុយរបស់អតិថិជនដែល Binance អាចធ្វើអ្វីក៏បានតាមដែលខ្លួនពេញចិត្តហើយ។ CZ ក៏ជាម្ចាស់ក្រុមហ៊ុន Sigma Chainផងដែរ ហើយ Sigma Chain នេះបានទៅលួចបន្លំដើម្បីបង្កើន Trading Volume ក្នុង platform របស់ខ្លួនជាមួយគ្នាផងដែរក្រុមហ៊ុន BAM(BAM Trading and BAM Management US Holding) ដែលមាន CZ នៅពីក្រោយបានលាក់បាំងអ្នកវិនិយោគអំពីការជួញដូរក្នុង Platform Binance US។ បន្ថែមពីនេះ SEC ក៏បានចោទ Binance ថាបានយកលុយរបស់អ្នកវិនិយោគទៅដាក់ក្នុងក្រុមហ៊ុនទីបី Merit Peak Limited ក្នុងចំនួនលុយរាប់ពាន់លានដុល្លារ។កាក់ដែល SEC ចោទថាខុសច្បាប់ក្នុង Platform Binance US មានដូចជា: BNB, BUSD, SOL, ADA, MATIC, ATOM, SAND, MANA, AXS, COTI។ ហើយចំនួននៃអ្នកដកកាក់ពី Binance ក៏មានការកើនឡើងយ៉ាងខ្លាំងផងដែរដោយមានដល់ទៅ 700 លានដុល្លារភ្លាមៗបន្ទាប់ពី SEC បានប្តឹង Binance។

មិនមែនតែ Binance ទេ Coinbase ដែលជា Crypto Exchange លំដាប់លេខមួយនៅសហរដ្ធអាមេរិកក៏ត្រូវបាន SEC ចោទថាបានលក់កាក់ខុសច្បាប់ដែរបន្ទាប់ពី SEC បានប្តឹង Binance រួចមួយថ្ងៃ។ កាក់ ដែល SEC ចោទថា Coinbase បានលក់ខុសច្បាប់នោះរួមមាន : SOL, ADA, MATIC, FIL, SAND, AXS, CHZ, FLOW, ICP, NEAR, VGX, DASH, និង NEXO។

ប្រភព:

https://www.sec.gov/news/press-release/2023-101