កាក់គ្រ៊ីបតូឡើងថ្លៃក្រោយពេលដែលបញ្ហាពិដានបំណុលសហរដ្ធអាមេរិករកឃើញច្រកចេញ
អាមេរិកបានជាប់នឹងវិបត្តិបំណុលឡើងដល់ពិដានដែលមានន័យថាអាមេរិកមិនអាចខ្ចីលុយបន្តទៀតទេតែមានផ្លូវមួយដែលអាចជួយអោយពួកគេអាចខ្ចីបន្តទៅទៀតគឺការតម្លើងតួលេខពិដានបំណុល។កាលពីម្សិលមិញសហរដ្ធអាមេរិកក៏បានសម្រេចតម្លើងពិដានបំណុលពិតមែនបើមិនដូច្នោះទេគឺសហរដ្ធអាមេរិកនឹងមិនមានលុយគ្រប់គ្រងក្នុងការសងម្ចាស់បំណុល។ដោយសារតែមានដំណឹងល្អអំពីសេដ្ធកិច្ចសហរដ្ធអាមេរិកបែបនេះអ្នកវិនិយោគក៏បានវិនិយោគទៅលើកាក់គ្រ៊ីបតូដែលធ្វើអោយកាក់ BTC ឡើងដល់ 28,000$ កាលពីព្រឹកមិញ។
រឿងដែលគួរអោយប្រុងប្រយ័ត្នគឺ សេដ្ធកិច្ចសហរដ្ធអាមេរិកនៅខ្សត់ខ្សោយនៅឡើយទេបន្ទាប់ពីអតិផរណកើនឡើងខ្លាំង , វិបត្តិធនាគារក្ស័យធនរហូតធ្វើអោយអាមេរិកចូលជួយស្រោចស្រង់, ការតម្លើងពិដានបំណុលគឺជាដំណោះស្រាយមួយដែលមិនមានស្ថេរភាព។ ជាមួយនឹងបញ្ហាទាំងអស់នេះសហរដ្ធអាមេរិកនឹងព្យាយាមស្វែងរកចំណូលបន្ថែមតាមដែលអាចធ្វើទៅបានដូចជាការតម្លើងពន្ធជាពិសេសពន្ធទៅលើក្រុមហ៊ុនដែលពាក់ព័ន្ធនឹងគ្រ៊ីបតូដូចជាក្រុមហ៊ុនជីកកាក់គ្រ៊ីបតូ និង ក្រុមហ៊ុនវិនិយោគទៅលើគ្រ៊ីបតូជាដើម ហើយនឹងអាចមានការតម្លើងអត្រាការប្រាក់បន្តទៀតផងដែរជាមួយគ្នានេះសហរដ្ធអាមេរិកនឹងព្យាយាមរក្សាការចំណាយធៀបស្មើទៅនឹងតួលេខក្នុងឆ្នាំ 2023 រហូតដល់ឆ្នាំ 2025 ទើបមានការបង្កើនការចំណាយទៀត។
ប្រភព: