Tether និង OKX សហការគ្នាបង្កក់លុយបាន 225 លានដុល្លារជូនក្រសួងយុត្តិធម៏សហរដ្ធអាមេរិក

ថ្ងៃនេះក្រុមហ៊ុន Tether ដែលជាម្ចាស់កាក់ USDT និង ក្រុមហ៊ុនផ្តល់សេវាកម្មជួញដូរគ្រ៊ីបតូ OKX បានបង្កើតស្នាដៃដោយមានការចូលរួមពីក្រសួងយុត្តិធម៏សហរដ្ធអាមេរិកបង្កក់លុយពីជនល្មើសអន្តរជាតិបានចំនួន 225 លានដុល្លារ។បទល្មើសគឺពាក់ព័ន្ធនឹងក្រុមជួញដូរមនុស្សឆ្លងប្រទេសក្នុងអាសុីអាគ្នេយ៏ដែលបានប្រើវិធីបោកដោយលួងលោមក្នុងន័យស្នេហាដើម្បីអោយជនរងគ្រោះវិនិយោគជាមួយខ្លួនភាសាអង់គ្លេសហៅថា Pig butchering ហើយការបោករបៀបនេះក៏កើតមាននៅសហរដ្ធអាមេរិកផងដែរដោយខាតបង់លុយរបស់ជនរងគ្រោះអស់ដល់ទៅ 3.3 ពាន់លានដុល្លារកាលពីឆ្នាំមុន។ ការសេុីបអង្កេតដើម្បីចាប់ក្រុមពួកនេះបានធ្វើទៅអស់រយ:ពេលជាច្រើនខែ និង មានការប្រើប្រាស់កម្មវិធីរបស់ Chainalysis ដើម្បីតាមដានចលនានៃលុយ។កាក់ដែលបានបង្កក់នេះគឺជាកាក់ដែលជនល្មើសទុកដោយខ្លួនឯងមិនមែនជាអតិថិជនរបស់ Tether នោះទេ។លោក Paolo Ardoino ជាCEO របស់ Tether បានអោយដឹងថាTether កំពុងតែរៀបចំស្តង់ដាថ្មីៗដើម្បីសុវត្ថិភាពរបស់អតិថិជនខ្លួននៅក្នុងវិស័យគ្រ៊ីបតូ។

ថ្ងៃនេះក្រុមហ៊ុន OKX ហុងកុងបានស្នើរសុំសិទ្ធិបើកផ្តល់សេវាកម្មជួញដូរទ្រព្យសម្បត្តិឌីជីថលខណ:ដែលមានក្រុមហ៊ុន 7 ផ្សេងទៀតក៏កំពុងស្នើរដូចគ្នា។

ប្រភព:

Coindesk