ក្រុមហ៊ុន Matter Labs ម្ចាស់គម្រោង zkSync បានជួលអតីតអនុប្រធានរបស់ Blizzard មកធ្វើការ
zkSync គឺជាគម្រោង Blockchain Layer2 របស់ Ethereum ដែលពឹងផ្អែក Ethereum និងជួយអោយ Gas fee អស់ថោកនិងអាចពង្រីកខ្លួនបានមានប្រសិទ្ធិភាពជាងមុន។ រីឯ Blizzard គឺជាក្រុមហ៊ុនផលិតហ្គេមដែលមានកេរ្តិ៏ឈ្មោះល្បីមួយក្នុងលោក។ដើម្បីទាញយកហ្គេមចូលក្នុង Blockchainរបស់ខ្លួន Matter Labs ដែលជាក្រុមហ៊ុននៅពីក្រោយគម្រោង zkSync បានជួលលោក Michael Lee ដែលជាអតីតអនុប្រធានសហគមន៏នៃក្រុមហ៊ុនBlizzard មកធ្វើការជាមួយខ្លួន។លោក Lee បានផ្តោតធំទៅលើសហគមន៏ដែលមានចំនួនអ្នកលេង និង ប្រើប្រាស់ចំនួន 400 លាននាក់សម្រាប់ហ្គេម Call of Duty និង Overwatch ។លោក Lee បានអោយដឹងថាគ្រ៊ីបតូគឺនៅខ្វះ App ដែលមានអ្នកប្រើប្រាស់ច្រើនដែលមិនធ្លាប់មានហើយលោកបានលើកឡើងថាមានតែក្រុមហ៊ុន Epic Game ទេដែលមានសក្តានុពលអាចផលិតហ្គេមដែលអាចរកអ្នកលេងបានរាប់លាននាក់ក្នុងរយ:ពេលដ៏ខ្លីជាមួយនឹងភាពស្រស់ស្អាត និង ភាពសប្បាយនៃហ្គេម។លោក Lee បានណែនាំអោយ zkSync គួរតែគាំទ្រក្រុមហ៊ុនផលិតហ្គេមបែប AAA ឬអ្នកអភិវឌ្ឃន៏ហ្គេមដែលមានថ្វីដៃល្អ។
ប្រភព :
https://www.theblock.co/post/231929/matter-labs-activision-blizzard-michael-lee