កើតរឿងធំលើគម្រោង Tornado Cash កាក់ Torn

Torndao Cash គឺជាគម្រោងលាងលុយដ៏ធំជាងគេមួយនៅក្នុង Blockchain Ethereum និងមានកាក់ឈ្មោះ Torn។ម្ចាស់គម្រោងឈ្មោះលោក Alex Pertsev បានជាប់ឃំុឃាំងអស់ជិត 9 ខែនៅប្រទេស ហូឡង់និងទើបតែបានដោះលែងក្នុងខែមេសាកន្លងមកនេះ។

ថ្ងៃនេះមានរឿងធំមួយបានកើតឡើងលើគម្រោង Tornado cash ដោយមានជនខិលខូចបានលួចបង្កើតការបោះឆ្នោតខុសច្បាប់មួយដើម្បីចូលមកគ្រប់គ្រងគម្រោងនេះទាំងមូល។ការបោះឆ្នោតឬសំណើរចូលគ្រប់គ្រង Tornado Cash នោះត្រូវបានចោរធ្វើអោយមានការបោះយល់ព្រមហើយទទួលបានជោគជ័យដែលមានន័យថាចោរគឺអាចចូលគ្រប់គ្រងគម្រោងនេះទាំងមូលបានហើយ។ក្រោយពីបានឈ្នះចោរក៏បានដកកាក់ Torn ចំនួនជាទឹកប្រាក់ 25,600$ ទៅលក់និងបានយកកាក់ដែលបានពីការ Vote ទាំងអស់ទៀតផង។សរុបមកចោរយកបានកាក់ចំនួន 483,000 TORN ក្នុងនោះមាន 6,000 TORN ត្រូវបានយកចូលក្នុង Exchange Bitrue, 379,000 TORN បានលក់ On-chain និងកំពុងគ្រប់គ្រងដោយចោរចំនួន 100,000 TORN។

ហើយ Binance បានប្រកាសបញ្ឈប់ការដកនិងដាក់កាក់ TORN ជាបណ្តោះអាសន្ន។

ប្រភព :

https://www.theblock.co/post/231637/attacker-uses-malicious-proposal-to-take-over-tornado-cash-governance