គណៈកម្មការមូលបត្រអាមេរិកមានបំណងផាកពិន័យក្រុមហ៊ុនLBRY

ក្រុមហ៊ុនវិនិយោគគ្រ៊ីបតូ LBRY ត្រូវបានតុលាការអាមេរិកផាកពិន័យកាលពីខែវិច្ឆិកាពីបទល្មើសលក់កាក់ LBC ដោយមិនបានសុំច្បាប់អនុញ្ញាត្តិពី SEC ឬ គណៈកម្មការមូលបត្រអាមេរិក។ គណៈកម្មការមូលបត្រអាមេរិកប្តឹងទាមទារសំណងចំនួន 22 លានដុល្លារតែបានបញ្ខុះមកវិញនៅត្រឹម 111,614 $ កាលពីថ្ងៃសុក្រកន្លងមកនេះ។

ម្ចាស់គម្រោងនេះបានអោយដឹងថាករណីប្តឹងនេះវានឹងពាក់ព័ន្ធដល់ឧស្សាហកម្មគ្រ៊ីបតូទាំងមូលហើយករណីរបស់គម្រោងកាក់Ripple ក៏មានបញ្ហាដូចខ្លួនដែលពាក់ព័ន្ធនឹងការលក់កាក់ XRP ចំនួន 1.3 ពាន់លានដុល្លារ។ SEC ទាមទារអោយក្រុមហ៊ុន LBRY នេះផ្អាកដំណើរការជាបណ្តេាះអាសន្នរហូតដល់ពេលក្រុមហ៊ុននេះយល់ព្រមដុតកាក់ LBC របស់ខ្លួន និង រំសាយក្រុមហ៊ុន។

ប្រភព:

https://www.coindesk.com/policy/2023/05/15/sec-seeks-to-slash-22m-fine-on-crypto-firm-lbry-to-111k/