អ្នកវិនិយោគដោយប្រើ Crypto Exchange MEXC សុំប្រយ័ត្ន
កាលពីព្រឹកមិញនេះ Twitter ពត៏មានគ្រ៊ីបតូដ៏ល្បីឈ្មោះមួយ Whalechart បាន Tweet ថា គួរតែនៅអោយឆ្ងាយពីគ្រ៊ីបតូ Exchange MEXC និង មិនគួរទិញកាក់ MX របស់Crypto Exchange នេះទេ។ Whalechart បានអោយដឹងថាមានគម្រោងកាក់ជាច្រើនដែលត្រូវបានបំផ្លាញដោយ MEXC។គួរអោយដឹងផងដែរថា Crypto Exchange គឺជាកន្លែងទិញលក់កាក់។សម្រាប់កាក់ដែលមិនមានឈ្មោះល្បីគឺពួកគេត្រូវព្យាយាមធ្វើយ៉ាងណាដើម្បីបានដាក់លក់កាក់ខ្លួនក្នុង CEX (Centralized Exchange) អោយបានដើម្បីទាញយកអ្នកវិនិយោគថ្មីហើយដើម្បីបានដាក់List លក់បានពួកគេត្រូវតែធ្វើតាមគោលការណ៏របស់Exchange នីមួយៗហើយ CEX នីមួយៗគឺមានគោលការណ៏ខុសៗគ្នា។សម្រាប់កាក់ដែលល្បីៗមានការទិញលក់ច្រើនគឺមិនចាំបាច់ទៅស្នើសុំអីទេគឺ CEX ទាំងនោះនឹងដាក់ List លក់អោយតែម្តងដើម្បីបានចំណេញ Fee ពេលអ្នកវិនិយោគ Trade។
រឿងគឺវាបែបនេះគឺកាលពីឆ្នាំ 2020គម្រោង Dos ដែលមានកាក់ឈ្មោះ DOS សង្កេតឃើញថាមានតួលេខលក់នៅក្នុង MEXC គឺមានដល់ទៅ 17 លានកាក់ DOS ក៏ប៉ុន្តែកាក់ពិតដែល MEXC មានគឺមានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះចុះពាក់កណ្តាលទៀតបានមកពីណាដើម្បីដាក់លក់ដែលនេះបញ្ជាក់អោយឃើញថា MEXC លក់កាក់ខ្យល់អោយអ្នកវិនិយោគខ្លួន។សម្រាប់កាក់ SORA ក៏ដូចគ្នាដែរដោយ MEXC បានបិទមិនអោយអ្នកវិនិយោគដកកាក់ SORA របស់ពួកគេបានហើយ MEXC បានយកកាក់ SORA ទាំងនោះទៅលក់ក្នុង DEX ឈ្មោះ uniswap ក្រោយ MEXC ក៏បានដកការទិញលក់កាក់ SORA ពីក្នុង Platform ខ្លួនធ្វើអោយអ្នកវិនិយោគមិនអាចយកកាក់ SORA របស់ពួកគេមកវិញបាន។