ទីបំផុត Coinbase ក៏បានបើកCrypto exchange ក្រៅប្រទេសរបស់ខ្លួន
Coinbase គឺជាគ្រ៊ីបតូ Exchange មួយដែលមានឈ្មោះល្បីនៅសហរដ្ធអាមេរិកតែដោយសារតែច្បាប់សហរដ្ធអាមេរិកធ្វើអោយ Crypto Exchange មួយនេះមិនអាចផ្តល់សេវា Future Trading នៅសហរដ្ធអាមេរិកទេ។ថ្ងៃនេះមានរឿងមួយល្អសម្រាប់ Coinbase គឺ Exchange មួយនេះនឹងពង្រីកក្រុមហ៊ុនខ្លួនទៅក្រៅសហរដ្ធអាមេរិកដោយនឹងផ្តល់សេវាកម្មដែលខ្លួនតែងតែចង់បើកនោះគឺសេវាកម្ម Future Trading។
ជាមួយនឹងក្រុមហ៊ុនថ្មីនេះ Coinbase នឹងផ្តល់សេវាកម្ម Future Trading ជូនដល់ស្ថាប័នហិរញ្ញវត្ថុដែលស្របតាមច្បាប់ក្រៅសហរដ្ធអាមេរិក។គួរអោយដឹងផងដែរថាការ Trade បែប Future គឺគ្រប់គ្រងទឹកលុយដល់ទៅ 75% នៃការ Trading គ្រ៊ីបតូក្នុងលោកសរុបក្នុងឆ្មាំ 2022។Coinbase បានបើកអោយ Trade Future ទៅលើកាក់ BTC និង ETH។
Coinbase បានធ្វើការជាមួយអាជ្ញាធររូបិយវត្ថុប៊ឺមូដា ដើម្បីចុះឈ្មោះក្រុមហ៊ុនរបស់ខ្លួននៅក្រៅប្រទេស។Coinbase ធ្វើបែបនេះវាបានសរបញ្ជាក់អោយបានដឹងថាបើ សហរដ្ធអាមេរិកនៅតែរឹតបន្ទឹងច្បាប់ និង ផ្តល់ភាពមិនច្បាស់លាស់ទៅលើច្បាប់ទាក់ទងនឹងគ្រ៊ីបតូវានឹងធ្វើអោយក្រុមហ៊ុនទាំងនោះទៅបើកនៅក្រៅសហរដ្ធអាមេរិក។ចាំមើលថាតើនឹងមានក្រុមហ៊ុនអីទៀតដែលនឹងចាកចេញពីសហរដ្ធអាមេរិក។
ប្រភព:
https://www.coinbase.com/blog/introducing-coinbase-international-exchange