Merlin DEX ក្នុង zkSync ត្រូវបានវាយប្រហារបាត់លុយអស់ 1.1 លានដុល្លារ

កាលពីម្សិលមិញ DEX – Decentralized Exchange(កន្លែងប្តូរកាក់វិមជ្ឈការ)ឈ្មោះ Merlin ដែលនៅក្នុង Blockchain Protocol zkSync ត្រូវបានគេវាយប្រហារយកលុយបានចំនួន 1.8 លានដុល្លារនៅពេលដែលគម្រោងនេះកំពុងតែដាក់លក់កាក់ខ្លួនMAGE Token ក្នុងថ្ងៃដំបូង។គួរអោយដឹងផងដែរថាគម្រោងនេះបានជួលអោយក្រុមហ៊ុនត្រួតពិនិត្រសុវត្ថិភាពរបស់Smartcontract ដែលមានឈ្មោះ Certik ត្រួតពិនិត្ររួចរាល់ហើយព្រមទាំងបានលទ្ធផលល្អថែមទៀតផងពីក្រុមហ៊ុនCertik ក្រោយពីត្រួតពិនិត្រ Smartcontract របស់ Merlin យ៉ាងល្អិតល្អន់តែចុងក្រោយ Hacker នៅតែវាយប្រហារបានសម្រេច។

Hacker បានលួចលុយ 850,000 USDC និង កាក់ដែលមិនទាន់អាចលក់បានមួយចំនួនទៀត។យោងតាមទិន្នន័យពី Blockchain បានអោយដឹងថាអ្នកដែលកាន់កាប់ Liquity Pool នៅក្នុង Merlin គឺអាចយកលុយទាំងអស់់ពី Pool នោះយ៉ាងងាយស្រួល។គួរអោយដឹងផងដែរថា Merlin បានដាក់លក់កាក់ Mage token ជាសាធារណ:ក្នុងរយ:ពេល 3 ថ្ងៃ ហើយតម្លៃវានឹងចាប់ផ្តើមនៅថ្លៃ 45$ ជាមួយនឹង Market value 850,000 $ ហើយតម្លៃរបស់វានឹងប្រែប្រួលទៅតាមលុយដែលគម្រោងនេះរកបានពីការដាក់លក់កាក់ជាសាធារណ:។

យោងតាម Arkham Intelligence បានអោយដឹងថាចោរលួចលុយបានចំនួន1.82លានដុល្លាររួចប្តូរទៅដាក់ក្នុងEthereum Network រួចដូរទៅជាកាក់ Eth។

ប្រភព:

https://www.coindesk.com/tech/2023/04/26/zksync-based-dex-merlin-drained-of-1m-during-public-token-sale-despite-audit/